• 2017-06-15 07:20:26
  • បាល់ទាត់

១០​ក្រុម​ចូល​រួម​ប្រកួត​ពាន​ហ្វូត​សាល​ខេត្ត​តាកែវ​​លើក​ដំបូងចុង​សប្តាហ៍​នេះ​

  • 2017-06-15 07:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ហ្វូត​សាល​មិន​អាជីព​នៅ​ខេត្ត​តាកែវ​លើក​ដំបូង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​ចុង​សប្តាហ៍​នេះ​ហើយ​ដោយ​មាន​​ក្រុម​ទាំង​អស់​ចំនួន​១០​មក​ពី​ទូទាំង​​ខេត្ត​​ចូល​រួម​ប្រកួត​។ ការ​ប្រកួត​នឹង​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទី​លាន​ហ្វូត​សាល​​ដូន​កែវ​ដែល​មាន​ទីតាំង​នៅ​ខាង​លិច​មន្ទីរ​ពេទ្យ​អូរ​ចំបក់​ចម្ងាយ​ជាង​១០០​ម៉ែត្រ​។

លោក ​ងួន​ វុទ្ធី​ អ្នក​ចាត់​ទូទៅ​ក្រុម​​បាល់ទាត់​​ដូន​កែវ​និង​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​ប្រាប់​ Sabay​ថា ដោយ​មើល​ឃើញ​ពី​ទឹក​ចិត្ត​មហាជន​នៅ​ខេត្ត​តាកែវ​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់​កាន់​តែ​ច្រើន​ឡើង​ៗ ​លោក​បាន​សម្រេច​​បង្កើត​ព្រឹត្តិការណ៍​ពាន​រង្វាន់​ហ្វូតសាល​នេះ​ដើម្បី​ឲ្យ​យុវជន​កាន់​​តែ​មាន​ឱកាស​ចូល​រួម​​ប្រកួត​ប្រជែង​ និង​បំផុស​សកម្មភាព​​កីឡា​ឲ្យ​កាន់​តែ​ច្រើន​ឡើង។ ជា​ពិសេស​​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​កីឡាករ​​ផ្សេង​ៗ​នៅ​ទូទាំង​ខេត្ត​តាកែវ។

អតីត​កីឡាករ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​រូប​នេះ​បញ្ជាក់​ថា ​តាម​ការ​គ្រោង​ទុក​ក្រុម​ទាំង​អស់​ចំនួន​១០​​ដែល​ត្រូវ​ចូល​រួម​​ប្រកួត។ ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​សៅរ៍​ ទី១៧​ ខែ​មិថុនា​នេះ​ និង​ប្រើ​ពេល​​៨​សប្តាហ៍​ទើប​ចប់។

ចំពោះ​ប្រាក់​រង្វាន់ ​​

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​១​៖ ទទួល​បាន​៣០០​​ដុល្លារ

  • ​ក្រុម​ចំណាត់​ថ្នាក់​លេខ​២៖ ទទួល​បាន​២០០​ដុល្លារ

  • ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣៖​ ទទួល​បាន​១០០​ដុល្លារ

  • ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​ទាំង​៣​ក៏​នឹង​ទទួល​បាន​សម្ភារៈ​កីឡា​មួយ​ចំនួន​ថែម​ទៀត​ដែរ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី