• 2017-06-08 08:07:21
  • បាល់ទាត់

កម្លាំង​សំខាន់​ពីរ​ Chanathip និង​ Theerathon អវត្តមាន​ពេល​ថៃ​ប៉ះ អារ៉ាប់រួម​

  • 2017-06-08 08:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចំនួន​២៤​រូប​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ថៃ​ត្រៀម​ប៉ះ​ ជម្រើស​ជាតិ​អារ៉ាប់រួម​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup នៅ​ថ្ងៃ​ទី​១៣​ ខែ​មិថុនា។

ក្រុមជម្រើសជាតិថៃដែលមានរហស្សនាមថា ដំរីសឹក

យោង​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​ថៃ​ហៅ​កាត់​ (FAT) ក្រុម​ជម្រើស​ជាតិ​នឹង​បោះ​ជុំរុំ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ Kiarti Thanee Country Club ស្ថិត​នៅ​ខេត្ត​សមុទ្រ​ប្រាកាន​ ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​រាជធានី​បាងកក​។

ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​ មាន​៩​រូប​ជ្រើស​មក​ពី​ក្រុម​ជើង​ឯក​លីគ​កំពូល​ថៃ​ Muangthong United ​មាន​ដូច​ជា៖ Kawin Thamsatchanan, Tristan Do, Theerathon Bunmathan, Adisorn Promrak, Wattana Playnum, Mongkol Tossakrai, Chanathip Songkrasin, Teerasil Dangda និង​ Peerapat Notchai។

ទោះ​ជា​យ៉ាង​ណា​ កម្លាំង​សំខាន់​២​រូប​រួម​មាន​ Messi ថៃ Chanathip និង​ខ្សែ​ការពារ​ឆ្នើម​ Theerathon មិន​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​ទេ​​ព្រោះ​តែ​របួស។ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Rajevac ទើប​តែ​ចាញ់​ អ៊ូបេគីស្ថាន ២​-០ ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​កាល​ពី​ពេល​កន្លងទៅ៕

Theerathon
Chanathip

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី