- 2017-05-17 06:35:11
- បាល់ទាត់
មើលរឿងរ៉ាវលេចឮកើតមានក្នុងក្រុមលីគកម្ពុជាសប្ដាហ៍នេះ
- 2017-05-17 06:35:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរឿងរ៉ាវលេចឮកើតមានក្នុងក្រុមលីគកម្ពុជាសប្ដាហ៍នេះ
ចន្លោះមិនឃើញ
ការប្រកួតលីគបាល់ទាត់កំពូលកម្ពុជាបានចប់ជើងទី១ហើយក្នុងនោះក្រុមខ្លះធ្វើបានល្អ ប៉ុន្តែក្រុមខ្លះទៀតហាក់ធ្វើមិនសូវបានល្អឡើយ។ នៅសប្តាហ៍ចុងក្រោយនៃជើងទី១ក៏មានលេចឮព័ត៌មានថា នឹងមានការប្រែប្រួលខ្លះទាំងកីឡាករ និងគ្រូបង្វឹក។
អ្នកអធិប្បាយ និងអ្នកវិភាគបាល់ទាត់ដ៏ល្បីល្បាញ ភា សុភ័ត្ត្រាបានបង្ហើយឲ្យដឹងថា លោកបានសម្រេចចូលរួមក្នុងក្លឹបធំមួយនៃលីគបាល់ទាត់កំពូលកម្ពុជា។ ជំហានដំបូងលោកទទួលបានត្រឹមតែគ្រូជំនួយប៉ុណ្ណោះ ប៉ុន្តែលោករង់ចាំឱកាសនាពេលខាងមុខទៀតដើម្បីចាប់យកតំណែងគ្រូបង្វឹក។ តាមការបង្ហើបឲ្យដឹងនេះអាចមានន័យថា គ្រូធំប្រចាំក្លឹបណាមួយអាចនឹងរបូតកៅអីនៅដើមជើងទី២ ឬបញ្ចប់រដូវកាលនេះ។
មួយរយៈពេលចុងក្រោយនេះក្លឹបក្រសួងការពារជាតិធ្វើមិនសូវបានល្អឡើយហើយក៏ស្រាប់តែមានពាក្យលេចឮថា គ្រូបង្វឹកក្រសួងការពារជាតិ ទេព ឡុងរចនាអាចនឹងមិននៅបានយូរទៀតឡើយ ដោយសារតែដឹកនាំក្រុមធ្វើមិនសូវបានល្អ។ ទោះយ៉ាងណាបុរសស្ងប់ស្ងាត់ដែលដឹកនាំទ័ពឈ្នះពាន Hun Sen កាលពីរដូវកាលមុននេះជាគ្រូម្នាក់ដឹកនាំក្រសួងការពារជាតិបានច្រើនឆ្នាំ។
សមាជិករបស់ក្រុមអាស៊ីអឺរ៉ុប Samuel Gbanga Ajayi អាចនឹងវិលត្រឡប់ចូលក្រុមបឹងកេតវិញ បន្ទាប់ពីចប់ជើងទី១នៃលីគកំពូលកម្ពុជានៅអាស៊ីអឺរ៉ុប។ នេះបើតាមការបង្ហោះរបស់ Page របស់អ្នកគាំទ្របឹងកេត និងបានបញ្ជាក់ថា ដោយសារជើងទី១កន្លងទៅនេះបឹងកេតហាក់ខ្សោយនៅតំបន់ប្រយុទ្ធ។ Gbanga ជាតួអង្គដ៏សំខាន់ម្នាក់ដែលជួយបឹងកេតឈ្នះពានលីគបាល់ទាត់កំពូលកម្ពុជាកាលពីរដូវកាលមុន។
តើពួកគាត់ពិតជាមានការផ្លាស់ប្តូរនាពេលខាងមុខមែន? ចុះមានក្លឹបផ្សេងៗទៀតគ្រោងផ្លាស់ប្តូរទេ?