• 2017-04-30 02:08:50
  • បាល់ទាត់

Sunderland ក្លាយ​ជា​ក្រុម​ Premier Leauge ដំបូង​ធ្លាក់​ទៅ​លីគ​ទី​២

  • 2017-04-30 02:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​នៅ​ Premier League រយៈពេល​១០​ឆ្នាំ​របស់​ឆ្មា​ខ្មៅ​ Sunderland ត្រូវ​ចប់​ត្រឹម​យប់​មិញ​​បន្ទាប់​ពី ​ពួក​គេ​បរាជ័យ​ជា​លើក​ទី​២៣​ប្រកួត​នៅ​រដូវ​កាល​នេះ។

ក្រុម​ដែល​កំពុង​ដឹកនាំ​ដោយ​លោក David Moyes បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ ​ធ្លាក់​ទៅ​លីគ​លំដាប់​ទី​ពីរ​ក្រោយ​ចាញ់​ Bournemouth ១-០ នៅ​ទឹកដី​ Stadium of Light។ មួយ​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ស៊ុត​បញ្ចូល​ទី​ដោយ Joshua King នៅ​នាទី​៨៨។

មែន​ទែន​ទៅ Premier League សល់​៤​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​ប៉ុន្តែ​ដោយសារ​​ Hull City ដែល​ស្ថិត​នៅ​តំបន់​សុវត្ថិភាព​ (លេខ​១៧) ​ស្មើ​គ្នា​ ០-០ ជា​មួយ​ Southampton មាន​ន័យ​ថា​ក្រុម​រហស្សនាម​ The Tiger មាន​១៣​ពិន្ទុ​ដាច់​ ដូច្នេះ​ Sunderland គ្មាន​ឱកាស​តាម​ទាន់​នោះ​ទេ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់