- 2017-03-27 01:25:34
- បាល់ទាត់
Defoe & Vardy ស៊ុតឲ្យអង់គ្លេស ឈ្នះលីទុយអានី ២-០ យប់មិញ
- 2017-03-27 01:25:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Defoe & Vardy ស៊ុតឲ្យអង់គ្លេស ឈ្នះលីទុយអានី ២-០ យប់មិញ
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស បានយកឈ្នះលើលីទុយអានី ២-០ ក្នុងការប្រកួតជម្រុះ World Cup 2018 ពូល F នាកីឡដ្ឋានជាតិ Wembley យប់មិញ។
អង់គ្លេស ដែលដឹកនាំដោយគ្រូបង្វឹក Gareth Southgate រកបានគ្រាប់ទី១ នាទី២១ ស៊ុតដោយខ្សែប្រយុទ្ធ Jermain Defoe។ កីឡាកររបស់ក្លឹប Sunderland រូបនេះ ទើបជាប់ជម្រើសជាតិលើកដំបូងឡើងវិញ បើគិតតាំងពីឆ្នាំ២០១៣។ រីឯគ្រាប់ទី២ ស៊ុតដោយខ្សែប្រយុទ្ធ Jamie Vardy របស់ក្លឹប Leicester City នាទី៦៦ បន្ទាប់ពីខ្សែបម្រើ Adam Lallana របស់ក្លឹប Liverpool បញ្ជូនឲ្យ។
ជ័យជម្នះនេះ បានជួយឲ្យអង់គ្លេស បន្តឈរកំពូលតារាងពូល F ដោយមាន១៣ពិន្ទុ លើក្រុមលេខ២ ស្លូវ៉ាគី មាន៩ពិន្ទុ។
រីឯ១គូសំខាន់ទៀតយប់មិញ ក្រុមម្ចាស់ជើងឯក World Cup 2014 ឥន្ទ្រីដែកអាល្លឺម៉ង់ បានបំបាក់ អាហ្សេបៃហ្សង់ ៤-១ ក្នុងការប្រកួតពូល C។ ៤គ្រាប់របស់អាល្លឺម៉ង់ រកបានដោយ Andre Schuerrle របស់ក្លឹប Borussia Dortmund ២គ្រាប់ម្នាក់ឯង នាទី (១៩, ៨១), Thomas Muller របស់ក្លឹប Bayern Munich នាទី៣៦ និង Mario Gomez របស់ក្លឹប Wolfsburg នាទី៤៥ ខណៈដែល១គ្រាប់របស់អាហ្សេបៃហ្សង់ រកបានដោយ Dimitrij Nazarov នាទី៣១។
ជ័យជម្នះនេះ បានជួយឲ្យអាល្លឺម៉ង់ បន្តឈរកំពូលតារាងពូល C ដោយមាន១៥ពិន្ទុ លើក្រុមលេខ២ អៀរឡង់ខាងជើង ចំនួន៥ពិន្ទុ៕