• 2017-03-12 04:47:09
  • បាល់ទាត់

ក្រុម​ Soltilo Angkor ដែល​សហការ​ជា​មួយ​ Honda ​ប្រកួតដំបូង​ចុង​ខែ​នេះ​

  • 2017-03-12 04:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ សូល​ទីឡូ​អង្គរ​ (SOLTILO Angkor FC)​ នៅ​ខេត្ត​សៀមរាប​ដែល​សហការ​ជា​មួយ​​តារា​បាល់ទាត់​ជប៉ុន​ដ៏​ឆ្នើម​ Keisuke Honda ​នឹង​ប្រកួត​ក្នុង​ដី​ខ្លួន​ឯង​ជា​លើក​ដំបូង​​ក្នុង​យុទ្ធនាការណ៍​ពាន​រង្វាន់​លីគ​បាល់ទាត់​កម្ពុជា​លំដាប់​ទី​២​​ (Cambodian​ Second​ League​ Season 2)​ នៅ​ថ្ងៃ​អាទិត្យ​ ទី​ ២៦​ មីនា​ ឆ្នាំ​២០១៧​នេះ​ទល់​នឹង​ក្រុម​​យុវជន​សាលាបាល់ទាត់បាទី។

ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​ ៣:០០​ រសៀល​ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​សៀមរាប។ អ្វី​ដែល​ពិសេស​​អ្នក​ដែល​បាន​ចូល​រួម​ទស្សនា​​​នឹង​អាច​ទទួល​បាន​អាវ​យឺត​ដោយ​ឥត​គិត​ថ្លៃ​ ចំនួន ៣​ពាន់​អាវ នៅ​កីឡដ្ឋាន​ខេត្ត​ សៀមរាប​ផ្ទាល់។ ក្លឹប​បាល់ទាត់​ សូល​ទីឡូអង្គរ​ (SOLTILO Angkor FC)​ ស្វាគមន៍​ក្នុង​ការ​មក​ចូល​រួម​ទស្សនា​ នៅ​ក្នុង​កីឡដ្ឋាន​ខេត្ត​សៀមរាប៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី