• 2017-03-01 02:42:28
  • បាល់ទាត់

Oscar & Hulk ​ជួយ​ Shanghai SIPG ​បំបាក់​ Western Sydney ​៥-១

  • 2017-03-01 02:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​ប្រេស៊ីល​ឆ្នើមៗ​ Oscar និង​ Hulk ​បាន​​រួម​ចំណែក​យ៉ាង​ធំ​ធេង​ ជួយ​ឲ្យ​ក្រុម​ Shanghai SIPG ​បំបាក់​ក្រុម​ជើង​ឯក​រង​អូស្ត្រាលី​ Western Sydney Wanderers ​៥-១ ​ក្នុង​ការ​ប្រកួត​ AFC Champions League ​វគ្គ​សន្សំ​ពិន្ទុ​ពូល​ F ​កាល​ពី​ម្សិល​មិញ។

ខ្សែ​ប្រយុទ្ធ Hulk

ខ្សែ​ប្រយុទ្ធ​មាឌ​យក្ស​ Hulk ​បាន​តែត​ឲ្យ​ Shanghai នាំ​មុខ​ ១-០ ​មុន​នៅ​នាទី​​៣ ​មុន​ពេល​ Oscar ​ដែល​​ទើប​ផ្ទេរ​ពី​ Chelsea ​រដូវ​កាល​នេះ​ ស៊ុត​គ្រាប់​ទី​២ ​​នាទី​១៧។ Mitch Nichols ​​ស៊ុត​ឲ្យ​ Western Sydney ​តាម​​បាន​ ២-១ ​វិញ​​នាទី​ទី​២០ ​ប៉ុន្តែ​ ​Ke Shi, Elkeson និង​ Lei Wu ​បាន​ស៊ុត​ម្នាក់​១​គ្រាប់​ទៀត​ ជួយ​ឲ្យ​​ក្រុម​ដែល​លេង​នៅ​ Chinese Super League ​បាន​៣​ពិន្ទុ​ពេញ។

ខ្សែ​បម្រើ​ Oscar

ឆ្លង​កាត់​២​ប្រកួត​វគ្គ​​សន្សំ​ពិន្ទុ​ពូល​ F ​នេះ ​ក្រុម​ Shanghai SIPG​ ឈ្នះ​ទាំង​២​ប្រកួត ខណៈ​ដែល​ប្រកួត​មុន​ Hulk ​ស៊ុត​ឲ្យ​ឈ្នះ​​លើ​ក្រុម​កូរ៉េ​ខាងត្បូង​ FC Seoul ១-០ ​ផង​ដែរ។ ដូច្នេះ​​ក្រុម​អ្នក​មាន​របស់​ចិន​ ​មាន​៦​ពិន្ទុ​ពេញ ឈរ​លេខ​២ ​​ក្នុង​តារាង​ ដោយ​ចាញ់​គ្រាប់​ស៊ុត​​របស់​ក្រុម​ជើង​ឯក​រង​ជប៉ុន​ Urawa Red Diamonds ​ចំនួន​២​គ្រាប់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី