• 2017-02-26 02:38:43
  • បាល់ទាត់

Chelsea ដាច់​១១​ពិន្ទុ​ក្នុង​តារាង Premier League ក្រោយ​ឈ្នះ​យប់​មិញ

  • 2017-02-26 02:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​ខៀវ​ Chelsea បាន​យក​ឈ្នះ​​ក្រុម Swansea City ក្នុង​លទ្ធផល​ ៣-១ បន្ត​ស្ថិត​នៅ​កំពូល​តារា Premier League ដាច់​១១​ពិន្ទុ​​​លើ​ក្រុម​លេខ​២ Manchester City​ ដែល​ផ្អាក​ការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​២៦នេះ។

Cesc Fabregas ជា​អ្នក​បើក​ឆាក​គ្រាប់​ដំបូង​នាទី​​១៩ ​ក្នុង​តង​ទី​១​ ហើយ​ក៏​ជា​ការ​បង្ហាញ​ខ្លួន​លេង​លើក​ទី​៣០០​ក្នុង​ក្របខ័ណ្ឌ Premier League  តែ​ Fernando Llorente របស់ Swansea តែត​១​គ្រាប់​សង​វិញ ដោយ​បញ្ជូន​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម Sigurdsson ។ ឈាន​​ចូល​តង់​ទី​២​Pedro Rodrigue ​ស៊ុត​ជើង​ឆ្វេង​យ៉ាង​អស្ចារ្យ​នាទី​៧២​​ជួយ​ Chelsea នាំ​មុខ​ម្ដង​ទៀត មុន​ពេល ​Diego Costa ថែម​មួយ​គ្រាប់​ទៀត​ធានា​៣​ពិន្ទុ​ឲ្យ​តោខៀវ។

ក្នុង​សប្ដាហ៍​ទី​២៦​នេះ​​ត្រូវ​ផ្អាក​ពីរ​គូ​គឺ Southamton ជាមួយ Arsenal និង Man City ជាមួយ Man Utd ព្រោះ Man Utd និង Southamton ត្រូវ​ជួប​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន EFL Cup យប់​នេះ៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី