• 2017-01-15 03:34:09
  • បាល់ទាត់

Chelsea លត់​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ៣-០ ទោះ​គ្មានតារា​ស៊ុត Costa ​​​​​

  • 2017-01-15 03:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោ​ខៀវ Chelsea ដែល​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង Premier League បាន​ស្រង់​ដើម​រក ៣​ពិន្ទុ​ពី​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ Leicester City បើ​ទោះ​បី​គ្មាន​វត្តមាន​កំពូល​ខ្សែ​ប្រយុទ្ធ​ជើង​ស៊ុត Diego Costa ក៏​ដោយ។

៣​គ្រាប់​របស់​ក្រុម​ភ្ញៀវ Chelsea រក​បាន​ដោយ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Marcos Alonso ២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ទី៦ និង៥១។ ឯ​មួយ​គ្រាប់​ទៀត ជា​ការ​តែត​បញ្ចូល​ទី​ស្រាលៗ ដោយ​កីឡាករ​រួម​សញ្ជាតិ Pedro Rodriguez នៅ​នាទី​ទី៧១។ ចប់​ការ​ប្រកួត​នេះ Chelsea មាន ៥២​ពិន្ទុ លើស​ក្រុម​លេខ​២ Tottenham Hotspur ៧​ពិន្ទុ។

ការ​ប្រកួត​សប្ដាហ៍​ទី២១ លើ​ទឹក​ដី Leicester City កាល​ពី​យប់​មិញ​នេះ ពុំ​មាន​វត្តមាន​កីឡាករ​មុខ​ចាស់ Diego Costa ឡើយ ដោយសារ​រូប​គេ​បញ្ជាក់​ថា​មាន​បញ្ហា​សុខភាព ខណៈ​ដែល​លោក Antonio Conte ខឹង​សម្បារ​យ៉ាង​ខ្លាំង និង​រុញ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចាក​ចេញ​ទៅ​លេង​នៅ​ចិន​ទៀត​ផង៕

អត្ថបទ៖ គង់ វិសាល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី