• 2016-12-30 07:29:42
  • បាល់ទាត់

Zlatan ថា CR7 មិន​មែន​ជា​កីឡាករ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ

  • 2016-12-30 07:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic បាន​ប្រាប់ ESPN អាស៊ី​ពី​កីឡាករ​​ដែល​ខ្លួន​គិត​ថា​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។​

Cristiano Ronaldo និង Zlatan

ខ្សែ​ប្រយុទ្ធ​មក​ពី​ Manchester United បាន​រើស​យក​ Ronaldo ជនជាតិ​ប្រេស៊ីល​ជា​កីឡាករ​ខ្លួន​ពេញ​ចិត្ត​បំផុត​ ដោយ​សំអាង​លើ​ហេតុផល​ថា អតីត​ខ្សែ​ប្រយុទ្ធ Real Madrid គឺ​ជា​និមិត្ត​រូប​នៃ​អ្វី​ដែល​ហៅ​ថា​បាល់ទាត់ ដូច​ជា​ ការ​លេង​បាល់​ ការ​បណ្ដើរ​ និង​ការ​រត់​ជា​ដើម។

ដោយឡែក​កីឡាករ​មួយ​រូប​ទៀត​ដែល Zlatan មិន​អាច​មើល​រំលង​បាន​គឺ Ronaldinho ដែល​គេ​ទាំង​២​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​កាល​នៅ​ AC Milan។ អតីត​ប្រធាន​ក្រុម​ស៊ុយអែត​ចាប់​អារម្មណ៍​ថា​ Ronaldinho រត់​ និង​បណ្ដើរ​បាល់​លឿន ហើយ​ធ្វើ​ឲ្យ​សត្រូវ​នៅ​ជុំវិញ​ដូចជា​កូន​ក្មេង​មិន​សូវ​ចេះ​លេង​បាល់ទាត់។

Ronaldo ប្រេស៊ីល និង Ronaldinho

នៅ​ពេល​​សួរ​ពាក់​ព័ន្ធ​នឹង​ Cristiano Ronaldo ដែលជា​ម្ចាស់​ Ballon d'Or ៤​សម័យ​កាល​ Zlatan បាន​ប្រាប់​ពី​ទស្សនៈ​របស់​ខ្លួន​​ថា៖ "ចំពោះ​​ Ronaldo ពួក​យើង​មិន​ធ្លាប់​លេង​បាល់​ក្លឹប​ជាមួយ​គ្នា​ទេ។ គេ​មិន​មែន​ជា​កីឡាករ​​មាន​ទេពកោសល្យ​ពី​កំណើត​ ហើយ​បច្ចេកទេស​ និង​អ្វី​គ្រប់​យ៉ាង​គេ​មាន​គឺ​កើត​ពី​ការ​ប្រឹងប្រែង​ហ្វឹកហាត់​"៕

ប្រភព៖ Goal ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី