• 2016-12-17 01:44:11
  • បាល់ទាត់

Conte ខ្លាច​ក្លឹប​នៅ​ចិន​រឿង​ចំណាយ​លុយ​មិន​ញញើត​

  • 2016-12-17 01:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antonio Conte បារម្ភ​ចំពោះ​ការ​ជះ​លុយ​ទិញ​កីឡាករ​នៅ​​អឺរ៉ុប​ពី​សំណាក់​ក្លឹប​អ្នក​មាន​របស់​ចិន​ ហើយ​លោក​ជឿ​ជាក់​ថា​សកម្មភាព​ទាំង​នោះ​នឹង​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​គ្រប់​ក្លឹប​អាជីព​នៅ​ជុំវិញ​ពិភពលោក។

លោក Conte និង Oscar

ការ​លើក​ឡើង​ដូច្នេះ​​ក្រោយ​ពេល​ខ្សែ​បម្រើ​ Oscar របស់​ Chelsea ត្រូវ​ក្លឹប​ Shanghai SIPG របស់​ចិន​ដាក់​សំណើ​ទិញ​៦០​លាន​ផោន​ ព្រម​ជាមួយ​ថ្ងៃ​ពលកម្ម​កប់​ពពក​ ៤សែន​ផោន​ក្នុង​១​សប្ដាហ៍។​ បើ​តាម​ Conte និន្នាការ​​នេះ​​វា​ពិបាក​សម្រាប់​រូប​លោក​​ ក៏​ដូចជា​អ្នក​ចាត់​ការ​ក្លឹប​ដទៃ​ក្នុង​ការ​រក្សា​កីឡាករ​ព្រោះ​តែ​​ប្រាក់​ពលកម្ម​ដ៏​មហាសាល​ទាំង​នោះ​។

ក្លឹប​អាជីព​នៅ​ចិន​បាន​ចំណាយ​អស់​២០០លាន​ផោន​ នៅ​មុន​ឆ្នាំ​២០១៦ ហើយ​ត្រឹម​រយៈ​ពេល​១០​ថ្ងៃ​ប៉ុណ្ណោះ​ ការ​ទិញ​ដូរ​កីឡាករ​របស់​ពួកគេ​បាន​បំបែក​កំណត់ត្រា​៣​ដង​ទៅ​ហើយ ដូចជា​ការ​ទិញ Ramires ក្នុង​តម្លៃ​២៥លាន​ផោន, ការ​ទិញ Jackson Martinez ក្នុង​តម្លៃ​ ៣១​លាន​ផោន និង​ការ​ទិញ​ Alex Teixeira ក្នុង​តម្លៃ​ ៣៨,៤​លាន​ផោន។

ព័ត៌មាន​ចុងក្រោយ​ Alexis Sanchez របស់​ Arsenal ក៏​ត្រូវ​ក្លឹប​ Hebei China Fortune ដែល​កំពុង​ដឹក​នាំ​ដោយ Manuel Pellegrini អតីត​អ្នក​ចាត់​ការ Manchester City ទាក់ទង​ទៅ​ផង​ដែរ​ ហើយ​ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ ៥សែន​ផោន​ក្នុង​១​សប្ដាហ៍៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី