• 2016-12-02 09:03:31
  • បាល់ទាត់

លីគ​ទី​២ សប្ដាហ៍​នេះ​​គីរីវង់​អាច​យក​បាន​ ៣​ពិន្ទុ​ពី​ក្រុម​ខ្លាំង​សៀមរាប​អង្គរ​បាន​អត់?

  • 2016-12-02 09:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ក្របខ័ណ្ឌ​លីគ​​លំដាប់​ទី​២ របស់​កម្ពុជា​បាន​ដំណើរ​ការ​ដល់​សប្ដាហ៍​ទី​៦​ហើយ ​គិត​ត្រឹម​ពេល​នេះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ឈរ​កំពូល​តារាង​លើ​គេ​មាន១២​ពិន្ទុ​ ខណៈ​អគ្គិសនី​​កម្ពុជា​នៅ​លេខ២​មាន​១០ ពិន្ទុ​​និង​ក្រុម​សៀមរាប​អង្គរ​មាន​ ៩​ពិន្ទុ​ឈរ​លេខ​ ៣។ ថ្ងៃ​អាទិត្យ​ទី​៤ ​ខែ​ធ្នូ សប្ដាហ៍​នេះ​​​តើ​គីរីវង់​អាច​យក​បាន​ ៣​ពិន្ទុ​ពី​ក្រុម​ខ្លាំង​សៀមរាប​អង្គរ​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​បាន​អត់​?

​​​បើ​ងាក​ទៅ​សម្ដី​របស់​លោក​ ឌុក វាសនា អគ្គ​លេខាធិការ​ក្លឹប​គីរីវង់​​ធ្លាប់​បាន​បញ្ជាក់​ថា ក្លឹប​បាន​កំណត់​​គោល​ដៅ​លើក​ពាន​លីគ​ទី​២ ដើម្បី​ដំណើរ​ឆ្ពោះ​ទៅ​លេង​លីគ​​​កំពូល​កម្ពុជា​វិញ។ ទន្ទឹម​នឹង​នោះ​ក្លឹប​របស់​លោក​​បាន​​ត្រៀម​ខ្លួន​លេង​លីគ​ទី​២ នេះ​បាន​យ៉ាង​ល្អ​ដែល​ធ្វើ​ការ​រំពឹង​ទុក​គ្រង​ជើង​ឯក​ពាន​រង្វាន់​នេះ​មាន​ភាគ​រយ​ខ្ពស់។

​ងាក​ទៅ​កាន់​ក្លឹប​សៀម​រាប​អង្គរ​វិញ​ក៏​មិន​មែន​ជា​ក្រុម​អន់​ដែរ ពោល​គឺ​ពួក​គេ​រក​បាន​ ៩​ពិន្ទុ​ក្នុង​ចំណោម​ ៤​ប្រកួត​ក្នុង​នោះ​ឈ្នះ​ ៣​និង​ចាញ់​១ ប្រកួត។ ​ខណៈ​ដែល​ក្រុម​ខ្លាំង​គីរីវង់​សុខ​សែន​ជ័យ​ប្រកួត​បាន​ ៥​លើក​ឈ្នះ​ ៤​និង​ចាញ់​ ១​ប្រកួត​ផង​ដែរ៕ ​​​

តារាង​ចំណាត់​ថ្នាក់​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី