• 2016-11-22 02:25:17
  • បាល់ទាត់

​​មុន​ប៉ះ​គ្នា​ស្អែក ​មើល​​​ប្រវត្តិ​ជួប​​គ្នា​ខ្លះៗ​ ​រវាង​កម្ពុជា និង​​មីយ៉ាន់ម៉ា​​

  • 2016-11-22 02:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​​នា​ថ្ងៃ​ស្អែក​នេះ​វេលា​ម៉ោង​ ៦:៣០​នាទី​ក្នុង​ពាន​រង្វាន់​ AFF Suzuki Cup ​នៅ​ទឹក​ដី​របស់​មីយ៉ាន់ម៉ា​។ ​បើ​ងាក​ទៅ​មើល​ប្រវត្តិប៉ះ​គ្នា​​ខ្លះ​ៗគិត​ចាប់​ពី​ឆ្នាំ​២០០៨ ​មក​ដល់​បច្ចុប្បន្ន​ធ្លាប់​ជួប​គ្នា​ចំនួន​៦​លើក​​ កម្ពុជា​ចាញ់​​៤ ឈ្នះ​១ និង​ស្នើ​គ្នា​ ១​លើក​។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

​ ​ជួប​គ្នា​លើក​ចុង​ក្រោយកាល​ពី​ឆ្នាំ​ ២០១៥ ​ធ្វើ​បាន​ត្រឹម​ស្មើ​គ្នា ​​០-០ ​នៅ​ទឹក​ដី​ប្រទេស​ថៃ​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ។ ​​ចំណែក​​​កាល​ឆ្នាំ​ ២០១៤ ​​ក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup ​កម្ពុជា​ចាញ់​ ១-០​ ​ដោយ​បាល់​ពិន័យ​ ១១​ ម៉ែ​ត្រ​នៅ​នាទី​៤២​។ មាន​វីដេអូ Highlights ៖

​ស្រប់​ពេល​​​ឆ្នាំ​ ២០១២ កម្ពុជា​បាន​ប្រកួត​ចាញ់​មីយ៉ាន់ម៉ា​ ៣-០​ ក្នុង​ពាន​រង្វាន់​​ខខាង​លើ​នេះ​ដដែល ​​​នៅ​លើ​ទឹក​ដី​ប្រទេស​មីយ៉ាន់ម៉ា។ មាន​វីដេអូ Highlights ៖

ងាក​ទៅ​ឆ្នាំ ​២០០៩ ​កម្ពុជា​​បាន​ប្រកួត​ចាញ់​ប្រទេស​មីយ៉ាន់ម៉ា​ ១-០​ ក្នុង​ពាន​រង្វាន់ AFC Challenge Cup ​​នៅ​លើ​ទឹក​ដី​ប្រទេស បង់ក្លាដេស។ ​ខណៈ​ឆ្នាំ​ ២០០៨ កម្ពុជា​​ចាញ់​មីយ៉ាន់ម៉ា ៣-២​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ AFF Suzuki Cup ​វគ្គ​ចែក​​ពូល A ​ដែល​ពេល​នោះ​ ឥណ្ឌូណេស៊ី និង​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​ចំណែក​​ការ​ប្រកួត​ដែល​ធ្វើ​​កម្ពុជា​​ចាញ់​មីយ៉ាន់ម៉ា​ច្រើន​គ្រាប់​បំផុត​នោះ​គឺ​កាល​ពី​ឆ្នាំ​ ២០០៨​ នេះ​ដដែល​ ពេល​នោះ​កម្ពុជា​បាន​ចាញ់​រហូត​ដល់​ទៅ ​៧-​១។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម