• 2016-11-08 04:16:16
  • បាល់ទាត់

Lee Tae Hoon ​បង្ហាញ​ក្ដី​​កង្វល់​មុន​ចេញ​ទៅ​លេង​ពាន Suzuki Cup

  • 2016-11-08 04:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បង្ហាញ​​​កង្វល់​​ចំពោះ​ទម្រង់​លេង​​កូន​ក្រុម​របស់​​លោក​​ដែល​អាច​​មាន​ការ​ធ្លាក់​ចុះ​ សម្រាប់​ការ​ទៅ​ចូល​រួម​លេង​ពាន​រង្វាន់ AFF Suzuki Cup 2016 នៅ​ប្រទេស​មីយ៉ាន់ម៉ា​នា​ ចន្លោះ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

លោក Lee Tae Hoon

​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​​កម្ពុជា​ស្ថិត​នៅ​ពូល B ​ជា​មួយ​ប្រទេស​មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង​វៀតណាម។ មុន​ចេញ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ក្រុម​របស់​លោក​ Lee នឹង​​ត្រូវ​​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ផ្លូវ​ការ​​ជា​មួយ​​​ជម្រើស​ជាតិ​សិង្ហបុរី ​នា​ថ្ងៃ​​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

​ចង់​ដឹង​លោក​ Lee Tae Hoon ​និយាយ​​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម​

​ ​ទាក់​ទង​នឹង​ការ​ប្រកួត​​លោក Lee Tae Hoon​​​​ ​ ​បាន​ឲ្យ​ដឹង​ថា កូន​ក្រុម​របស់​លោក​ហាក់​មាន​ការ​ធ្លាក់​ចុះ​​ទម្រង់​លេង​ជាង​កាល​​ត្រៀម​វគ្គ​ជម្រុះ​នៃ​ពាន​រង្វាន់​ខាង​លើ។ ​កីឡាករ​ទាំង​អស់​ហាក់​គ្មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ខ្លួន​​​ឯង​​ក្នុង​ការ​រក្សា​កម្លាំង​ ​និង​បច្ចេកទេស៕
ក្រុម​ជ្រើស​ជាតិ​កម្ពុជា​
ក្រុម​បាល់ទាត់ភ្នំពេញ​ក្រោន​

​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី