• 2016-10-30 16:30:41
  • បាល់ទាត់

Spurs និង Leicester ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ខណៈ​ Man Utd​ ធ្វើ​អ្វី​ Burnley មិន​កើត

  • 2016-10-30 16:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស EPL ​សប្ដាហ៍​ទី​១០​កាលពី​​យប់​មិញ​នេះ​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​​​យក​បាន​៣​ពិន្ទុ​ពេញ​លើកលែង​តែ Spurs និង Leicester ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ខណៈ​ Man Utd​ ធ្វើ​បាន​ត្រឹម​ស្មើ​ Burnley ០-០​នៅ​ Old Traford ។

 

 

​ម្ចាស់​ផ្ទះ​ Spurs ​បាន​ប្រើ​ការ​កៀប​សង្កត់​ទៅ​លើ​ក្រុម​ភ្ញៀវ​យ៉ាង​ខ្លាំង​រហូត​ដល់​នាទី​ទី​ ៤៤​ម្ចាស់​ផ្ទះ​ទទួល​បាន​​បាល់​ពិន័យ​១១​ម៉ែត្រ​​ ដែល​ទាត់​បញ្ចូល​ទី​បាន​សម្រេច​​ដោយ​កីឡាករ Vincent Janssen ​បន្ទាប់​ពី​ខ្សែ​ការពារ​ក្រុម​ភ្ញៀវ Robert Huth ​បង្ក​កំហុស​ក្នុង​​ប្រអប់​គ្រោះ​ថ្នាក់​។

 

ប៉ុន្តែ​​ក្រុម​ភ្ញៀវ​បាន​បង្កើន​ការ​វាយ​ស្រុក​វិញ​​​បន្ទាប់​ត្រូវ​ម្ចាស់​ផ្ទះ​​នាំ​មុខ​១-០​។ រហូត​ដល់​នាទី​ទី​៤៨ ​ខ្សែប្រយុទ្ធ​​នីហ្សេរីយ៉ា​ Ahmed Musa ​​របស់​ Leicester ​បាន​តាម​ស្មើ​១-១​។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​១-១​។

 

​ចំណែក​ Man Utd ​វិញ​បាន​ធ្វើ​ឲ្យ​ខក​ខាន​យក​បាន​ ៣​ពិន្ទុ​បន្ទាប់​ពី​ពួក​គេ​បាន​ត្រឹម​ស្មើ​ក្រុម​ខ្សោយ​ Burnley ០-០​កាល​ពី​យប់​មិញ​នេះ​ខណៈ​ក្រុម​​ខ្លាំង​ៗ​មួយ​ចំនួន​​ដូច​ជា Man City Arsenal ​និង​ Liverpool សុទ្ធ​តែ​អាច​យក​បាន​៣​ពិន្ទុ​​ដូច​ៗ​គ្នា៕

 

 

វីដេអូ Highlights រវាង Spurs Vs  Leicester City ៖

 

វីដេអូ Highlights រវាង​ Man Utd Vs Burnley ៖

 

វីដេអូ Highlights រវាង Sunderland Vs Arsenal

វីដេអូ Highlights រវាង West Brom vs Manchester City

 

វីដេអូ Highlights រវាង Crystal Palace vs Liverpool

 

ប្រែ​សម្រួល​៖ ​ស្រី សុវណ្ណដារ៉ា​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី