• 2016-10-09 15:24:32
  • បាល់ទាត់

គ្រូ​ថ្មី​ ជួយ​អង់គ្លេស​ឈ្នះ​ម៉ាល់តា​ ២-០ ឯ​អាល្លឺម៉ង់​​លត់​​​ឆេក ​៣-០

  • 2016-10-09 15:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​ជម្រុះ​ World Cup 2018​ ​នៅ​តំបន់​អឺរ៉ុប​យប់​មិញ​ ​ក្រុម​ខ្លាំងៗ​តោ​កំណាច់​អង់គ្លេស និង​ក្រុម​ការពារ​តំណែង​ជើង​ឯក​ World Cup 2014 ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ សុទ្ធ​តែ​​ទទួល​បាន​ជ័យ​ជម្នះ​​៣​ពិន្ទុ​ដូច​គ្នា។

 

 

អង់គ្លេស​ ​ក្រោយ​ការ​​បណ្ដេញ​ចេញ​​គ្រូ​បង្វឹក​​​​ Sam Allardyce ​និង​ជំនួស​វិញ​ដោយ​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ Gareth Southgate ​បាន​យក​ឈ្នះ​ម៉ាល់តា ២-០ ​​នៅ​ពូល​ F ​​ខណៈ​ដែល​២​គ្រាប់​នេះ​ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ​Daniel Sturridge ​របស់​ក្លឹប​ Liverpool ​នៅ​នាទី​​២៩ ​បន្ទាប់​ពី​មិត្ត​រួម​ក្លឹប​របស់​គេ​ Jordan Henderson ​លើក​​បាល់​​បញ្ជូន​ឲ្យ​យ៉ាង​ល្អ​ និង​ខ្សែ​បម្រើ​ Dele Alli ​របស់​ក្លឹប​ Tottenham Hotspur​​ ថែម​គ្រាប់​ទី​២ នៅ​នាទី​ទី​​៣៨​ទៀត។

 

 
 
 
 
 
 
 
 
 

រីឯ​អាល្លឺម៉ង់ ​បាន​យក​ឈ្នះ​សាធារណរដ្ឋឆេក​យ៉ាង​ចាស់​ដៃ​ ៣-០ ​​នៅ​​ពូល​ C ខណៈ​ដែល​៣​គ្រាប់​នេះ​ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Thomas Mueller ​របស់​ក្លឹប​ Bayern Munich ​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី (១៣, ៦៥) ​និង​​ខ្សែ​បម្រើ​ Toni Kroos របស់​ក្លឹប​ស្ដេច​ស Real Madrid ​រក​បាន​១​គ្រាប់​នៅ​នាទី​៤៩៕

 

 
 
 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី