• 2016-10-07 15:59:38
  • បាល់ទាត់

គ្រូ​កម្ពុជា​ថា ​កូន​ក្រុម​លេង​បាន​ប៉ុណ្ណឹង​ល្អ​ហើយ ទោះ​ចាញ់​ក៏​ដោយ

  • 2016-10-07 15:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា​មនុស្ស​ម្នាក់​ៗ​មាន​គំនិត​ខុស​ៗ​គ្នា ​ដូច្នេះ​ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ហុងកុង​២-០​​នេះ ​លោក​គិត​ថា​កូន​ក្រុម​ទាំង​អស់​លេង​បាន​ល្អ​ណាស់​ហើយ។

 

 

ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​យប់មិញ កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ហុងកុង​ក្នុង​លទ្ធផល ២-០ ​ខណៈ​ដែល​ការ​គ្រប់គ្រង​បាល់​វិញ ក្រុម​ទាំង​ពីរ​ប្រហាក់ប្រហែល​គ្នា គ្រាន់​តែ​ម្ចាស់​ផ្ទះ​មិន​សូវ​ជា​មាន​ឱកាស​បាន​ស៊ុត​ច្រើន​ប៉ុណ្ណោះ។ ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ លោក Lee ​បាន​បង្ហាញ​ទស្សនៈ​ថា​លោក​នឹង​ប្រឹងប្រែង​កែ​កំហុស​ឆ្គង​ខ្លះ​ៗ​នៅ​ក្នុង​ក្រុម​ទាំង​មូល ដើម្បី​ឱ្យ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាន​រង្វាន់ AFF Suzuki Cup ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​នេះ។

 

គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ ​បាន​បន្ត​ថា​៖ “ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​មាន​គំនិត​ខុស​ៗ​គ្នា​ចំពោះ​ទម្រង់​លេង​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​កីឡាករ​ទាំង​អស់​លេង​បាន​ល្អ​ហើយ។ ទាំង​ការ​បញ្ជូន​បាល់ ការ​ប៉ះ​ឱ្យ​គ្នា ​និង​ការ​ចូល​ដណ្ដើម​បាល់​ជា​ដើម។ ប្រកួត​មិត្តភាព គឺ​ដើម្បី​ឱ្យ​កម្ពុជា​ត្រៀម​ខ្លួន​ទៅ​ប្រកួត​ផ្លូវការ”។

 

លោក Lee ​បន្ថែម​ថា​កម្ពុជា​មិន​សូវ​បង្កើត​ឱកាស​បាន​ច្រើន គឺ​ដោយសារ​តែ​ការ​លេង​បាល់​លើ​មិន​បាន​ល្អ ណាមួយ​កីឡាករ​របស់​ខាង​ហុងកុង​ក៏​មាន​មាឌ​ធំ​ល្អ ជា​រនាំង​ដ៏​រឹងមាំ​ផង​ដែរ។ មួយ​វិញ​ទៀត ​ក្រុម​ដែល​មក​លេង​ទល់​និង​កម្ពុជា​ទាំង​អស់ សុទ្ធ​តែ​បាន​ដឹង​ច្រើន​ពី​ចំណុច​ខ្សោយ​របស់​ក្រុម​​គោ​ព្រៃ ព្រោះ​កម្ពុជា​តែងតែ​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ច្រើន៕

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី