• 2016-09-14 13:04:08
  • បាល់ទាត់

អ៊ុំ សេរីរ័ត្ន​នឹក​គិត​មិន​ដល់​ថា​ ​ខ្លួន​អាច​ឈ្នះ​ពាន​​​អ្នក​ចាំ​ទី​ឆ្នើម​ MCL 2016

  • 2016-09-14 13:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្រសួង​ការពារ​ជាតិ​ និង​ជម្រើស​ជាតិ​កម្ពុជា អ៊ុំ សេរីរ័ត្ន​ ត្រូវ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​​លីគ​បាល់ទាត់​កំពូល​កម្ពុជា​​ជ្រើស​រើស​ជា​អ្នក​ចាំ​ទី​ឆ្នើម​ប្រចាំ​រដូវ​កាល​នេះ​ ប៉ុន្តែ​រូប​គេ​ផ្ទាល់​មិន​បាន​សង្ឃឹម​ថា​នឹង​ឈុ្នះ​ឡើយ។

 

 

បន្ទាប់​ពី​​ឈ្នះស្រោម​ដៃ​មាស​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ជា​ពេល​ដែល​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ត្រូវ​បាន​បញ្ចប់​ អ៊ុំ សេរីរ័ត្ន​​ បាន​និយាយ​ថា​ សម្រាប់​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន​ រូប​គេ​មាន​សង្ឃឹម​ខ្លះ​ក្នុង​ការ​ឈ្នះ​​ពាន​អ្នក​ចាំ​ទី​ឆ្នើុម​​ ប៉ុន្តែ​សម្រាប់​ពាន​អ្នក​​ចាំ​ទី​ឆ្នើម​ប្រចាំ​​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៦​នេះ​រូប​គេ​មិន​សង្ឃឹម​ឡើយ។

 

ទោះ​ជា​​មិន​ធ្លាប់​នឹក​គិត​ដល់​ ក៏​ពាន​រង្វាន់​អ្នក​ចាំ​ទី​ឆ្នើម​ឆ្នាំ​២០១៦​នេះ​បាន​ធ្លាក់​ទៅ​លើ​រូប​គេ​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​១,៥​លាន​រៀល។ រូប​គេ​បាន​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ និង​ជា​ក្រុម​ Fair Play ថែម​ទៀត។ មិន​ត្រឹម​ប៉ុណ្ណោះ​ក្រសួង​ការពារ​ជាតិ​បាន​ឈ្នះ​ពាន​ Hun Sen Cup 2016 ដែល​នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ៕

 

សូម​ទស្សនា​ វីដេអូ​ ការ​លើក​ឡើង​របស់ អ៊ុំ សេរីរ័ត្ន​

 

  អត្ថបទ៖ ជាន ចាន់រ៉ាំ​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី