• 2016-09-13 13:10:39
  • បាល់ទាត់

អ្នក​ចាំ​ទី​ ស៊ូ យ៉ាទី​ ​រំលឹក​អនុស្សាវរីយ៍​​មិន​អាច​ភ្លេច​បាន​កាល​ពី​​តូច​​​

  • 2016-09-13 13:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ដៃ​ស្អិត​​ស៊ូ​ យ៉ាទី​ត្រូវ​បាន​ឪពុក​ម្ដាយ​​របស់​ខ្លួន​ហាម​ឃាត់​ចំពោះ​ការ​លេង​បាល់ទាត់​ នៅ​ពេល​រូប​គេ​នៅ​កាល​ពី​កុមារភាព​ដោយ​សារ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ណា​មួយ​ជា​យថា​ហេតុ​ ប៉ុន្តែ​រូប​គេ​នៅ​តែ​ជម្នះ​នឹង​បម្រាម​រហូត​ទទួល​បាន​ជោគជ័យ​ដល់​សព្វ​ថ្ងៃ។

 

 

ស៊ូ​ យ៉ាទី​ ដែល​ជា​អ្នក​ចាំ​ទី​ឆ្នើម​របស់​ក្រុម​បឹងកេតអង្គរ​ បាន​ប្រាប់​ Sabay​​ ឲ្យ​ពី​អនុស្សាវរីយ​ពេល​ចូល​លេង​បាល់ទាត់​ដំបូង​ដែល​បំភ្លេច​មិន​បាន​នោះ​គឺ​ការ​ហាម​ពី​ឪពុក​ម្ដាយ​មិន​ឲ្យ​លេង​ព្រោះ​ខ្លាច​មាន​របួស​បាក់​ដៃ​បាក់​ជើង។​

 

ទោះ​យ៉ាង​ណា ​ការ​ស្រលាញ់​បាល់ទាត់​ខ្លាំង​ អ្នក​ចាំ​ទី​របស់​ក្រុម​បឹងកេតអង្គរ​ រូប​នេះ​នៅ​តែ​ជម្នះ​ព្យាយាម​លេង​បន្ត​ដោយ​ប្រាប់​ឪពុក​ម្ដាយ​ថា​គ្រាន់​តែ​លេង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។ ​បន្ត​បន្ទាប់​មក​​រូប​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​គាំទ្រ​ពី​​ឪពុក​ម្ដាយ​​ពេញ​ទំហឹង​ដល់​សព្វ​ថ្ងៃ។

 

ស៊ូ​ យ៉ាទី​ ដែល​ជា​​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​ និង​បឹងកេតអង្គរ​បាន​ជួយ​ឲ្យ​ក្រុម​បឹងកេតអង្គរ​លើក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​ថ្មី​ៗ​នេះ។ ​រូប​គេ​ក៏​កំពុង​ត្រៀម​ខ្លួន​ទៅ​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នៅ​​ប្រទេស​សិង្ហបុរី​ដើម្បី​ជួយ​កម្ពុជា​ចូល​រួម​ប្រកួត​ពាន់​រង្វាន់​អាស៊ាន​វគ្គ​ជម្រុះ​( 2016 AFF Suzuki Cup )​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាង​មុខ​នេះ៕

  សូម​ទស្សនា​វីដេអូ

 

អត្ថបទ៖​ នួន​ ស៊ីណា​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី