• 2016-08-25 17:27:34
  • បាល់ទាត់

​ល្ងាច​នេះ​ U16 កម្ពុជា​ កម្តៅ​សាច់​ដុំ​នឹង​ក្រុម​ឡើង​ជើង​គីរីវង់​​ ​​

  • 2016-08-25 17:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផ្អាក​ការ​ប្រកួត​មិត្តភាព​រវាង​ថ្នាល​យុវជន​គីរីវង់​ និង​បឹងកេត​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី​២១ ​ខែ​សីហា​កន្លង​ទៅ ​ដោយ​សារ​តែ​កីឡាករ​​៣​នាក់​ជាប់​ប្រលង​បាក់​ឌុប​ ពេល​នេះ​ក្លឹប​កំពុង​ត្រៀម​​ខ្លួន​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ (U16)​ ថ្ងៃ​ទី​២៥​សីហា​នេះ​វេលា​ម៉ោង​៣​រសៀល​នេះ​នៅ​​ទី​លាន​គីរីវង់​សុខ​សែន​ជ័យ​ជិត​វត្ត​ឈើទាល។

 

 

លោក​ ឌុក វាសនា​ អ្នក​ចាត់ការ​ទូទៅ​ក្លឹប​​គីរីវង់​បាន​​ឲ្យ​ដឹង​ថា​កីឡាករ​​ល្អ​​៣​នាក់​ដែល​ជាប់​កាតព្វកិច្ច​ប្រលង​បាក់​ឌុប​នោះ​​គឺ​ សផុន​ កាណាល់,​ ផាត​ រតនា និង សំ ​កក្កដា ​​បាន​វិល​មក​ហ្វឹកហាត់​វិញ​ហើយ។

 

លោក​បន្ត​ថា​ ឆ្លង​តាម​ការ​ប្រកួត​មិត្តភាព​ជា​បន្ត​បន្ទាប់​គឺ​ឈ្នះ​១-០ លើ​យុវជន​ការពារ​ជាតិ​ និង​បន្ត​ឈ្នះ​៤-២ លើ​យុវជន​ដូន​ពេញ​ ព្រម​ទាំង​​ឈ្នះ​៤-១ លើ​យុវជន​ភ្នំពេញ​ក្រោន​ ក្រុម​របស់​លោក​ត្រូវ​ការ​ប្រកួត​មិត្តភាព​ជា​បន្ត​បន្ទាប់​ទៀត។

 

“ជា​មួយ​ជ័យជំនះ​កន្លង​មក​​ធ្វើ​ឲ្យ​យុវជន​ U16 កម្ពុជា​​ ចង់​សាក​កម្លាំង​ជា​មួយ​យើង។ ប្រសិន​បើ​ការ​ប្រកួត​នេះ​កូន​ក្រុម​របស់​ខ្ញុំ​ធ្វើ​បាន​ល្អ​ដូច​លើក​មុន​ៗ​មែន​នោះ​ ការ​ប្រកួត​ជម្រុះ​លេង​លីគ​កម្ពុជា​លំដាប់​ទី​២​ដែល​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នោះ ​គ្មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​ក្រុម​នោះ​ទេ»។ លោក វាសនា​បាន​និយាយ និង​បន្ថែម​ថា ៖«ខ្ញុំ​គិត​ថា​គី រីវង់​មិន​មែន​ជា​ក្រុម​ងាយ​ផ្តួល​​នោះ​ទេ»។

 

ល្ងាច​នេះ​ អ្នក​និយម​ស្នេហា​កីឡា​បាល់ទាត់​នៅ​តាកែវ​ ចូល​រួម​ទស្សនា​បាន​ដោយ​សេរី​​ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​ក្រុម​ទាំង​ពី​រ៕

 

អត្ថបទ៖ ជិន វេន​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី