• 2016-08-01 16:05:56
  • បាល់ទាត់

Giggs ធ្លាប់​ព្រមាន​ Ronaldo រឿង​ផឹក​កូកា​ពេល​ព្រឹក​

  • 2016-08-01 16:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo កាល​ពី​លេង​នៅ Manchester United ក្នុង​វ័យ​១៨​ឆ្នាំ​ធ្លាប់​ត្រូវ​ព្រមាន​​ពី​រឿង​ការ​តម​ និង​បរិភោគ​អាហារ​មិន​ត្រឹម​ត្រឹម​ដើម្បី​រក្សា​សុខភាព។

 

បើ​តាម​ការ​បញ្ជាក់​ពី អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​បិសាចក្រហម Ole Gunnar Solskjaer បាន​ឲ្យ​ដឹង​ថា Ronaldo កាល​ពី​នៅ​ជា​យុវជន​ជា​រឿយៗ​តែង​បំពាន​មិន​សូវ​គោរព​តាម​ការ​ណែ​នាំ​ចំពោះ​របប​អាហារ​ដែល​កីឡាករ​អាជីព​ត្រូវ​បរិភោគ។

 

កីឡាករ​សញ្ជាតិ​ន័រវែស​ដដែល​បន្ត​ថា មាន​ម្ដង​ រៀម​ច្បង Ryan ​Giggs​ បាន​រុញ​ Ronaldo ទល់​នឹង​ជញ្ជាំង​ ដោយសារ​តែ​គេ​មិន​កែ​ទម្លាប់​ផឹក​កូកា ជា​​អាហារ​ពេល​ព្រឹក ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ Ronaldo ទំនង​ជា​លែង​ហ៊ាន​ប្រព្រឹត្ត​ខុស​ម្ដង​ទៀត​រហូត​ដល់​ក្លាយ​ខ្លួន​ជា​កីឡាករ​កំពូល៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Goal

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី