• 2016-07-31 22:00:41
  • បាល់ទាត់

គីរី​វង់​​ប្រឹង​ប្រកួត​មិត្តភាព​ឲ្យ​បាន​ច្រើន​ត្រៀម​ជម្រុះ​លីគ​ទី​២​ឆ្នាំ​២០១៧​​

  • 2016-07-31 22:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ​ថ្នាល​យុវជន​ក្រុម​គីរីវង់​​សុខ​សែន​ជ័យ​ លោក​ ឌុក​ វាសនា​បាន​ប្រាប់​ពី​ការ​ប្រកួត​មិត្តភាព​ជា​មួយ​ថ្នាល​យុវជន​ក្លឹប​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​អាទិត្យ​ទី​៣១ ​ខែ​កក្កដា​​​​នេះ​នៅ​ទី​លាន​របស់​ក្លឹប​ស្ថិត​​នៅ​ជិត​វត្ត​ឈើ​ទាល។

 

បន្ទាប់​ពី​បាន​យក​ឈ្នះ​យុវជន​ក្លឹប​ដូន​ពេញ​ដោយ​លទ្ធផល​៤​- ២​​សម្រាប់​ការ​ប្រកួត​មិត្តភាព​កំដៅ​សាច់​ដុំ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា៖«​ខ្ញុំ​រៀប​ចំ​​ឲ្យ​មាន​ជំនួប​រវាង​ក្លឹប​ទាំង​ពីរ​ដើម្បី​ដក​ស្រង់​បច្ចេកទេស។ ព្រោះ​យុវជន​ក្លឹប​ភ្នំពេញ​ក្រោន​ជា​ក្លឹប​មាន​ឈ្មោះ​ល្បី​ធ្លាប់​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ហើយ​​​​ថ្ងៃ​អាទិត្យ​នេះ ​ក្លឹប​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ​ ដើម្បី​បាន​កៅអី​មួយ​ឡើង​ទៅ​លេង​នៅ​លីគ​កម្ពុជា​លំដាប់​ទី​២​នា​រដូវ​កាល​ក្រោយ»។

 

លោក​​បាន​បន្ត​ថា ប្រសិន​បើ​លេង​របៀប​ទប់​ទល់​ពេក​ នោះ​​ ក្រុម​របស់​លោក​មាន​តែ​លទ្ធផល​ស្មើ​ឬ​ចាញ់​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ក្រុម​មិន​អាច​ជ្រើស​រើស​លទ្ធផល​បែប​នេះ​បាន​ទេ​ត្រូវ​ធ្វើ​ការ​វាយ​បក​លើ​គូ​ប្រកួត​វិញ​​ឲ្យ​បាន​ទាន់​ពេល​ដើម្បី​មាន​គ្រាប់​បាល​បញ្ចូល​ទី។

 

លោក​​ថា ភ្នំពេញ​ក្រោន​ជា​ក្រុម​ដែល​មាន​យុវជន​ល្អ​ៗ​មាន​បទ​ពិសោធន៍​ច្រើន​លើ​ទីលាន​ ដូច្នេះ​ការ​ប្រកួត​នេះ​មាន​ភាព​តាន​តឹង​បន្តិច​ចំពោះ​ក្រុម​របស់​លោក។ « ទោះ​​យ៉ាង​ណា ឆ្លង​តាម​បទ​ពិសោធន៍​ដឹក​នាំ​ក្លឹប​កាល​ពី​នៅ​លីគ​កំពូល​ ក្រុម​របស់​ខ្ញុំ​តែង​តែ​មាន​ប្រវត្តិ​ល្អ​ពេល​ជួប​ភ្នំពេញក្រោន»​។

 

ក្លឹប​គីរី​វង់​​សុខ​សែន​ជ័យ​បាន​ខក​ខាន​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​លីគ​កំពួល​ពីរ​រដូវ​កាល​មក​ហើយ​ បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​ក្លឹប​បាន​សម្រេ​ចរុះ​រើ​ក្រុម​ដើម្បី​បណ្តុះ​ថ្នាល​យុវជន​ជំនួស​វិញ​ដើម្បី​មាន​ឱកាស​ឡើង​មក​លេង​នៅ​លីគ​កំពូល​ម្តង​ទៀត៕​

 

អត្ថបទៈ​ ជិន វេន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី