• 2016-07-29 02:40:53
  • បាល់ទាត់

ប្រកួត​ចប់​ហើយ៖ ​កម្ពុជា​ឈ្នះ សិង្ហបុរី ​២-១ សម្ដេច​ហ៊ុន សែន ​ឧបត្ថម្ភ ​​៣៣ ០០០​ដុល្លារ​អាមេរិក​

  • 2016-07-29 02:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR ​

 

-សម្ដេច ហ៊ុន សែន ​ឧបត្ថម្ភ ដល់​ក្រុម​​គោព្រៃ​កម្ពុជា ៣៣ ០០០​ដុល្លារ​អាមេរិក​

  • ចាន់ វឌ្ឍនាកា ត្រូវ​បាន​ជ្រើស​ជាតិ​កីឡាករ​ល្អ Man of the Match ប្រចាំ​ការ​ប្រកួត -នាទី ៨៤៖ ប្រាក់​ មុន្នីឧត្តម ​ប្ដូរ​ចូល; ចាន់​វឌ្ឍនាកា ចេញ

-នាទី​ទី ៧៥៖ ​ហុង ផេង ​ទទួល​​ក្រហម (កាត​លឿង​ទីពីរ) ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ទីលាន ហើយ​ក្រុម​កម្ពុជា សល់​គ្នា ១០នាក់​ប៉ុណ្ណោះ ​ក្រោយ​បង្ក​កំហុស​លើ​កីឡាករ​ពាក់​អាវ​លេខ ២ ដូច​គ្នា​របស់​សិង្ហបុរី

-ចុង​តង់​ទី១ ​ទិត្យ​ ឌីណា​​ ​ស៊ុត​មួយ​ជើង​ទម្លាយ​សំណាញ់​ទី សិង្ហបុរី។ ​ចប់​តង់​ទី១ ​អ្នក​ចម្បាំង​អង្គរ ​នាំ​មុខ ភ្ញៀវ​សិង្ហបុរី ២-១

-៤នាទី​​ក្រោយ​កម្ពុជា​នាំ​មុខ ១-០ សិង្ហបុរី​តាម​បាន ១ស្មើ៖ ប្រធាន​ក្រុម​​សិង្ហបុរី ​Kharirul Amri តែត មួយ​ក្បាល ​ផុត​ដៃ ស៊ូយ៉ា ទី ជួយ​​ក្រុម តាម​ស្មើ កម្ពុជា នៅ​នាទីទី ២៣

-ហ្វ្រីឃីក ១ជើង ​របស់​ចាន់ វឌ្ឍនាកា នាទី​ទី ១៩ ជួយ​កម្ពុជា​នាំ​មុខ សិង្ហបុរី ១-០

 

 

​មុន​នេះ​បន្តិច ​ការ​ប្រកួត​មិត្តភាព​​អន្តរជាតិ​រវាង​ជម្រើស​​កម្ពុជា និង​ជម្រើស​ជាតិ​​សិង្ហបុរី ​ដំណើរ​ការ​ធម្មតា​ហើយ ក្រោយ​ពន្យាពេល​អស់ ៣០នាទី បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ ​នៅ​​​ពហុ​កីឡដ្ឋាន​ជាតិ​។

 

 

 

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី