• 2016-07-07 03:50:58
  • បាល់ទាត់

មិត្ត​ភាព​៖ U16 ​កម្ពុជា​ ចាញ់​ U16 មីយ៉ាន់ម៉ា ២-៣

  • 2016-07-07 03:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​មិត្ត​ភាព ​អន្តរជាតិ​​វាង​ក្រុម​បាល់ទាត់​​​ជម្រើស​ជាតិ​​កម្ពុជា​ក្រោម​អាយុ ១៦​ឆ្នាំ​ ​ ​បាន​​ចាញ់​​​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​​ក្រោម​អាយុ ១៦​ឆ្នាំ​​ ​ដោយ​លទ្ធផល ២-៣ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​សម្រាប់​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ។

 

ក្រុម​បាល់ទាត់​ U16 កម្ពុជា

 

ការ​ប្រកួត​តង់​ទី​១ ​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​​បាន​សម្រុក​នៅ​ដើម​តង់ ប៉ុន្តែ​​មិន​អាច​ធ្វើ​អ្វី​បាន​លើក្រុមភ្ញៀវ​មីយ៉ាន់ម៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ​ចាប់​ពី​ពាក់​កណ្តាល​តង់​ទី​មួយ​  មីយ៉ាន់​ម៉ា​​លេង​បាន​យ៉ាង​ល្អ​ដោយ​វាយ​សម្រុក​លើ​កម្ពុជា​ជា​បន្ត​បន្ទាប់។ នៅ​​នាទី​ទី​​២៤​ ខ្សែ​ប្រយុទ្ធ​​លេខ​៦​បាន​​ស៊ុត​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា បន្ទាប់​​ខ្សែ​បម្រើ​ស្លាប​ស្តាំ​អូស​បាល់​ចូល​​តំបន់​គ្រោះ​ថ្នាក់​របស់​កម្ពុជា។ ចប់​តង់​ទី​១ U16 មីយ៉ាន់ម៉ា នាំ​មុខ U16 កម្ពុជា ១-០។

 

ចូល​តង់​ទី​២ ក្នុង​រយៈ​ពេល​តែ​៣​នាទី​ប៉ុណ្ណោះ យុវជន​កម្ពុជា​បាន​ទម្លាយ​សំណាញ់​ទី​របស់​យុវជន​មីយ៉ាន់ម៉ា​ដល់២​គ្រាប់​ពោលគឺ​នាទី​​៤៧​ដោយ​កីឡាករ ចន្ថា ​ដើម្បី​តាម​ស្មើ ១-១ និង​១​គ្រាប់​ទៀត​ដោយ​កីឡាករ ស៊ន សុភក្ត្រា  នៅ​នាទី​ទី​៥០​ដើម្បី​នាំ​មុខ ២-១។ ការ​ប្រកួត​ស្ទើរ​តែ​បញ្ចប់​ដោយ​លទ្ធផល ២-១ ទៅ​ហើយ​ស្រាប់​តែ​​នៅ​នាទី​៨៩ មីយ៉ាន់ម៉ា​ស៊ុត​តាម​ស្មើ ២-២ ហើយ​នាទី​បន្ថែម​៤​នាទី យុវជន​មីយ៉ាន់ម៉ា​បាន​ទម្លាយ​សំណាញ់​ទី​​របស់​កម្ពុជា​១​គ្រាប់​ទៀត​ដើម្បី​បញ្ចប់​ដោយ​ U16 មីយ៉ាន់ម៉ា​ យក​ឈ្នះ U16 កម្ពុជា​លទ្ធផល ៣-២៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី