• 2016-07-06 13:20:42
  • បាល់ទាត់

គ្រូ​​ជប៉ុន​ដឹក​នាំ​ U-16​កម្ពុជា​​ ចង់​បង្កើត​ស្នាដៃ​​ដ៏​អស្ចារ្យ​​​​ជូន​កម្ពុជា

  • 2016-07-06 13:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក INOUE KAZUNORI ​គ្រូ​បង្វឹក​ក្រុម​ U16 ​កម្ពុជា ​​​ចង់​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ ​ជូន​ប្រទេស​កម្ពុជា ​ដើម្បី​​​ឲ្យ​ប្រទេស​មួយ​នេះ​ចងចាំ​រួប​លោក​​​ទុក​​​​​​នៅ​ក្នុង​វិស័យ​​កីឡា​។

 

 

​​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​​ដែល​​​បាន​មក​ដល់​ទឹក​ដី​កម្ពុជា។ លោក​មើល​ឃើញ​ថា ​​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​កំពុង​​រីក​ចំរើន​ខ្លាំង​ ហើយ​លោក​មាន​គម្រោង​ចង់​​បង្កើត​ស្នាដៃ​​​​ដ៏​ធំ​មួយ​ ជូន​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​បាល់ទាត់​ ប្រសិន​បើ​មាន​ឱកាស។

 

​​លោក​បន្ថែម​ថា ​កម្រិត​នៃ​ការ​លេង​របស់​ U-16​ កម្ពុជា​ខ្លាំង​ជាង​មុន ​​ក្រោយ​ការ​មក​ដល់​របស់​លោក​ និង​ក្រោយ​ការ​ចេញ​ទៅ​ប្រកួត​មិត្ត​ភាព​ន​ក្រៅ​ប្រទេស​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ​​ជាង​នេះ​ទៅ​ទៀត​​លោក​សង្ឃឹម​ថា កម្ពុជា​​ពិត​ជា​អាច​​​ក្លាយ​ជា​ប្រទេស​ខ្លាំង​​ផ្នែក​បាល់ទាត់​ នៅ​អាស៊ាន​ក្នុង​រយៈ​ពេល​​ណា​មួយ​ខាង​មុខ ប្រសិន​ បើ​ព្យាយាម​ពង្រឹង​តាម​រយៈ​ថ្នាល​យុវជន​បន្ថែម​ទៀត​។

 

​បើ​ងាក​ទៅ​​​មើល​កម្រិត​វិស័យ​បាល់ទាត់ ​នៅ​​កម្ពុជា​បច្ចុប្បន្ន​​ស្មើ​​​​​នឹង​កម្រិត​នៃ​​​បាល់ទាត់​របស់​​ប្រទេស​​​ជប៉ុន​​​​កាល​​មិន​ទាន់​បង្កើត​​លីគ​អាជីព​​​​​ ( J League ) ។ ប៉ុន្តែ​ទោះ​​ជា​បែប​នេះ​ក្ដី​​​ ​លោក​មើល​ឃើញ​ថា សន្ទុះ​អ្នក​គាំទ្រ​​​​យ៉ាង​ច្រើន​របស់​កម្ពុជា នឹង​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​​ពិត​​ក្លាយ​ជា​​​ប្រទេស​ដ៏​ខ្លាំង​​មិន​ខាន។

 

​លោក ​​​Kazunori Inoui ​បាន​​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន​​កាល​ពី​​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​​​​​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​​ឆ្នាំ។ បន្ទាប់​ពី​​​​គ្រូ​បង្វឹក​​ចាស់​លោក​​ Iki Yusuke ​បាន​ត្រឡប់​ទៅ​​ប្រទេស​កំណើត​​ជប៉ុន​វិញ​​កាល​ពី​​ថ្ងៃ​ទី២៨ ខែ​មករា ​​​ឆ្នាំ​២០១៦៕

 

 

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី