• 2016-06-30 15:55:51
  • បាល់ទាត់

អ៊ុំ សេរីរ័ត្ន​​ ក្លាយ​ជា​ទូត​សុឆន្ទៈ​​ជួយ​ក្មេង​ក្រីក្រ​អាយុ​ក្រោម​១៤​ឆ្នាំ​​របស់​​ភ្នំពេញ​ស៊ីធី​សេនធ័រ​

  • 2016-06-30 15:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្រសួង​ការពារ​ជាតិ អ៊ុំ សេរីរ័ត្ន​ត្រូវ​បាន​ក្រុម​ហ៊ុន​​ Phnom Penh City Center) ​ជ្រើស​រើស​ឲ្យ​​ធ្វើ​ជា​ទូត​សុឆន្ទៈ​សម្រាប់​ជួយ​បណ្តុះបណ្តាល​​​យុវជន​ក្រោម​​អាយុ​១៤​ឆ្នាំ​ និង​​ការ​ប្រកួត​ពាន​រង្វាន់​អាយុ​ក្រោម​​១៤​ឆ្នាំ​​​សម្រាប់​ក្មេង​ក្រីក្រ​ចាប់​ពី​ខែ​កក្កដា ដល់​ ខែ​តុលា​ ឆ្នាំ​២០១៦​ខាង​មុន​នេះ។

 

 

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ហ៊ុន​នេះ​ថា​ ​​​ក្រុម​បាល់​ទាត់​​​អាយុ​ក្រោម​ ១៤​ឆ្នាំ​​​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ចំនួន​ ៤​ និង​សាលា​បឋមសិក្សា​ចំនួន​ ២​ ​​​ក្មេង​ៗ​ អាយុ​ក្រោម​ ១៤​ឆ្នាំដែល​សរុប​មាន​​​ចំនួន​ ៧២​នាក់ ​នឹង​ត្រូវ​​ជ្រើស​រើស​​​ពី​ក្រុម​នីមួយៗ​ មាន​ដូច​ជា​អង្គកា​​រមិត្ត​សម្លាញ់ (Friend International) ​អង្គការ​​មូលនិធិ​កុមារ​កម្ពុជា​ ​(Cambodian Childrend’s Fund) ​ មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ​ដុនបូស្កូ (Don Bosco) ​​អង្គការ​ស្នាមញញឹម​នៃ​កុមារ (Pour un Sourire d'Enfant)  សាលា​បឋមសិក្សា​វត្ត​នាគវ័ន​ ​និង​សាលា​បឋមសិក្សា​មិត្តភាព​។ ក្មេង​ៗ​ទាំង​នេះ​នឹង​ត្រូវ​ចូលរួម​​​ហ្វឹក​ហាត់​​ និង​លេង​កីឡាបាល់ទាត់ ​ក្រោម​ការ​បង្វឹក​ដោយ​កីឡាករ​បាល់ទាត់​​​ជម្រើស​ជាតិ​កម្ពុជា លោក​អ៊ុំ សេរីរត្ន។

 

អ៊ុំ សេរីរត្ន ​គឺ​​ជា​កីឡាករ​ចាំ​ទី​ឆ្នើម​ដែល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ឈុត​ធំ​ ចាប់​តាំង​ពី​ឆ្នាំ​២០១១​ មក​ម្ល៉េះ។ រូប​គេ​នឹង​ក្លាយ​ជា​​ទូត​​សុឆន្ទៈ​របស់​ក្រុមហ៊ុន​ Phnom Penh City Center​ ហើយ​រូប​គេ​ នឹង​​​​​ចែក​រំលែក​បទ​ពិសោធន៍​​​​ពី​ការ​លេង​កីឡា​បាល់​ទាត់ និង​ ជីវិត​ជា​កីឡាករ​បាល់ទាត់​អាជីព​នៅ​កម្ពុជា។ ព្រម​ជា​មួយ​គ្នា​នេះ​ គាត់​នឹង​បង្ហាត់​​នូវ​បច្ចេកទេស​មូលដ្ឋាន​មួយ​ចំនួន​នៃ​ការ​លេង​បាល់ទាត់​​​ដល់​ក្មេង​ៗ​​ទាំង​នោះ​ផង​ដែរ​។

​​

 

លោក​ស្រី​ Claire Ng​   ​អនុ​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​​នៃ​​ក្រុមហ៊ុន​ Phnom Penh City Center ​​ប្រាប់​ថា​ ៖«​ការ​បង្កើត​កម្មវិធី​​ចែក​រំលែក​បទ​ពិសោធន៍​បាល់ទាត់​ និង​ការ​រៀប​ចំ​កម្មវិធី​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​អាយុ​ក្រោម​ ១៤​ឆ្នាំ​​នេះ​​ គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក្នុង​​ការ​លើក​កម្ពស់​​​ ការ​រស់​នៅ​ ក៏​ដូច​ជា​ ​គុណភាព​ជីវិត​​​​សហគមន៍​របស់​យើង​តាម​រយៈ​​​ការ​លេង​កីឡា»។

 

ជា​មួយ​គ្នា​នេះ​ អ្នក​ចាំ​ទី​វ័យ​ក្មេង​ អ៊ុំ​ សេរីរ័ត្ន​​​​ បង្ហាញ​អារម្មណ៍​​ថា រូប​គេ​ជា​សប្បាយរីករាយ​ដែល​​បាន​ក្លាយ​ជា​ទូត​​សុឆន្ទៈ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ីធីសេនធ័​ក្នុង​កម្មវិធី​​​ប្រកួត​បាល់​ទាត់​សម្រាប់​កុមារ​ក្រីក្រ​នេះ។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ការ​ចែក​រំលែក​បទពិសោធន៍​របស់​ខ្ញុំ​ ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ទៅ​​ដល់​ក្មេង​ៗ​ទាំង​នោះ»។

 

ដើម្បី​ចូលរួម​គាំទ្រ​ដល់​ក្រុមបាល់ទាត់​នីមួយៗ ​ក្រុមហ៊ុន​ Phnom Penh City Center បាន​ឧបត្ថម្ភ​​សម្ភារៈ​​មាន​ដូច​ជា​​អាវ ​និង​ខោ​កីឡា​ ​​ទីលាន​លេង​បាល់ទាត់​​ ​និង​ថវិកា​ក្នុង​មួយ​ក្រុម​ៗ​ប្រមាណ​ ​៨០០ ០០០​រៀល៕

 

អត្ថបទ៖​ជាន ចាន់រ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី