• 2016-05-10 18:27:08
  • បាល់ទាត់

សួង វីរៈ ប្រាប់​បច្ចេកទេស​ទាត់​បាល់​​ជ្រុង​​​ឲ្យ​បាន​ល្អ

  • 2016-05-10 18:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អតីត​ខ្សែ​ប្រយុទ្ធ​ភ្នំពេញ​ក្រោន និង​បឹង​កេត​អង្គរ​ សួង វីរៈ ​បង្ហើប​ថា ​ការ​ទាត់​បាល់​ជ្រុង​ឲ្យ​បាន​ល្អ​ត្រូវ​ចំណាយ​ពេល​ហ្វឹកហាត់​​ចន្លោះ​ពី ១០​ទៅ២០ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ត្រូវ​ទាត់​ឲ្យ​កោង​ងាក​ចូល​​មក​រក​ទី​ដៃគូ ​ដើម្បី​ងាយ​ស្រួល​ឲ្យ​មិត្ត​រួម​ក្រុម​​​តែត​ចូល​ទី​។  

 

​​​​អតីត​​ខ្សែប្រយុទ្ធ​ក្រសួង​ការពារ​ជាតិ​ សួង វីរៈ បាន​ឲ្យ​ដឹង​ថា ​តាំង​ពី​ចាប់​ផ្ដើម​លេង​​​បាល់ទាត់​នា​ឆ្នាំ​២០១០ ​​មក​ដល់​បច្ចុប្បន្ន​​​ រូប​គេ​ទាត់​បាល់​ចេញ​ពី​​ជ្រុង​​ចូល​ទី​គូ​ប្រកួត​បាន ២​គ្រាប់​ហើយ។ ​ប៉ុន្តែ​ការ​ទាត់​បាល់​ចេញ​ពី​ជ្រុង​ឲ្យ​ចូល​ទី​ដៃគូ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ត្រូវ​ចំណាយ​ពេល​ហ្វឹកហាត់​រៀងរាល់​ថ្ងៃ ​ដោយ​​ទាត់​បាល់​ចេញ​ពី​ជ្រុង​​ឲ្យ​បាន​ច្រើន​ដង។

 

​ចង់​ដឹង​ សួង វីរៈ ប្រាប់​របៀប​ទាត់​បាល់​ចេញ​ពី​ជ្រុង​បែប​ណា​នោះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖  

 

កាល​ពី​ថ្ងៃ​​​​អាទិត្យ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៦ កន្លង​ទៅ​​កីឡាករ សួង វីរៈ បាន​ទាត់​បាល់​ចេញ​ពី​ជ្រុង​បាន​យ៉ាង​ល្អ ពោល​គឺ​ចូល​ទី​ក្រុម​ ណាហ្គាវើល​ តែ​ម្ដង​ ដើម្បី​​រក​គ្រាប់​បាល់​តាម​ស្មើ​គ្នា ១-១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​របស់​កម្ពុជា​សប្ដាហ៍​ទី៧៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី