• 2016-05-02 23:17:10
  • បាល់ទាត់

គួច សុកុម្ភៈ វះ​កាត់​​កែង​ជើង​បាន​ជោគ​ជ័យ​ហើយ

  • 2016-05-02 23:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ គួច សុកុម្ភៈ ពេល​នេះ​ បាន​វះ​កាត់​របួស​កែង​ជើង​ទទួល​បាន​ជោគ​ជ័យ​ហើយ នេះ​បើ​តាម​គណនី​របស់​សាមីខ្លួន​ផ្ទាល់ បាន​បង្ហោះ​។

 

 

 

បើ​តាម​ការ​បង្ហោះ​របស់ សុកុម្ភៈ ​បាន​ឱ្យ​ដឹង​ថា​រូបគេ​បាន​វះ​កាត់​រួច​រាល់​ហើយ​ ដោយ​ទទួល​បាន​ជោគជ័យ បន្ទាប់​ពី​ចំណាយ​ពេល​២​ម៉ោង​។ ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ទៀត​ថា សូម​អរគុណ​ដល់​មិត្តភក្ដិ ក៏​ដូចជា​ក្រុម​គ្រួសារ​កីឡា​បាល់ទាត់​ខ្មែរ​ទាំង​អស់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន។

 

កីឡាករ​លេង​ឱ្យ​ក្រុម​ណាហ្គាវើល​រូប​នេះ បាន​រង​របួស​ដាច់​សរសៃ​កែង​ជើង អំឡុង​​ការ​ប្រកួត​​​ដែល ណាហ្គាវើល ប៉ះ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ថៃ្ង​សៅរ៍​កន្លង​ទៅ៕

 

អត្ថបទ៖ មួន សុគន្ធតារា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី