• 2016-05-02 16:55:41
  • បាល់ទាត់

​ជម្រើស​ជាតិ​​សីប៉ាតាក្រ​កម្ពុជា​​ទៅ​បង្ហាត់​សិស្ស​នៅ​ស្រុក​ស្វាយអន្ទរ

  • 2016-05-02 16:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្រុម​កីឡាសីប៉ាតាក្រកម្ពុជា​​ដឹក​នាំ​ដោយ​លោក ជាតិ ខេមរា ​បាន​ចុះ​ទៅ​បង្ហាត់​សិស្ស​ដល់​សាលា​ចំនួន​៤​នៅ​ស្រុក​ស្វាយអន្ទរ ​បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​សំណាក់​សហគមន៍​កីឡា​ស្រុក​ស្វាយ​អន្ទរ។​

 

 

លោក​ ជាតិ ខេមរា ​គ្រូ​បង្ហាត់​​កីឡា​សីប៉ាតាក្រកម្ពុជាបាន​ឲ្យ​ដឹង​ថា​ តប​តាម​ការ​អញ្ជើញ​របស់​សហគមន៍​កីឡា​ស្រុក​ស្វាយអន្ទរ​ លោក​បាន​ដឹកនាំ​ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ទៅ​បង្ហាត់​ផ្ទាល់​ដល់​សិស្ស​មក​ពី​ ៤សាលា ​រួម​មាន​សាលា​បឋម​សិក្សា​ថ្លាវ ពោធិ​ជ្រៃ ស្វាយ​អន្ទរ​ និង​វិទ្យាល័យ​ស្វាយ​អន្ទរ។​ គោល​បំណង​គឺ ​ចង់​បង្ហាញ​ពី​ប្រវត្តិ​កីឡា​សីដក់​ ស្នាដៃ​របស់​ក្រុម​សីដក់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ​របៀប​កម្ដៅ​សាច់ដុំ ​ក្បួន​ច្បាប់​នៃ​ការ​លេង ​បច្ចេកទេស​លេង​ និង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ហ្វឹកហាត់ ​និង​ការ​លេង​ដល់​ប្អូន​ៗ​នៅ​ទី​នេះ។

 

លោក​បន្ថែម​ថា ​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ ​គឺ​ក្រុម​លោក​បាន​ចំណាយ​ថវិកា​រៀង​ៗ​ខ្លួន​ ព្រោះ​តែ​ទឹក​ចិត្ត​ស្រឡាញ់ ​និង​ចង់​ឲ្យ​ប្អូន​សិស្ស​សាលា ​រួម​គ្នា​ជួយ​អភិរក្ស​ និង​អភិវឌ្ឍន៍​នូវ​កីឡា​សីប៉ាតាក្រ​​របស់​ដូនតា​ខ្មែរ​យើង​ឲ្យ​បាន​ឋិតថេរ​គង់វង្ស​ និង​ក៏​ដើម្បី​លើក​ស្ទួយ​កីឡា​​មួយ​នេះ​​ឲ្យ​កាន់​តែ​មាន​ប្រជា​ប្រិយភាព​​ក្នុង​ស្រទាប់​យុវវ័យ​ ពិសេស​សិស្ស​សាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

 

លោក​ តូច សុភក្តិ អគ្គ​លេខា​ធិការ​សហព័ន្ធ​កីឡា​​សីប៉ាតាក្រកម្ពុជា​​បាន​បញ្ជាក់​ដែរ​ថា ស្រុក​ស្វាយអន្ទរ​ ជា​សាលា​ទី​១ ​ដែល​សហព័ន្ធ​សីដក់​កម្ពុជា​ចុះ​មក​បង្ហាញ​ក្បួន​ច្បាប់​ ហើយ​បន្ទាប់​ពី​សាលា​នេះ ​នឹង​ទៅ​ចុះ​ទៅ​វិទ្យាល័យ​មួយ​ចំនួន​ទៀត​នៅ​ភ្នំពេញ៕

 

 

 

 

 

 

អត្ថបទ៖សោម សារិទ្ធ​

មតិយោបល់
អត្ថបទពេញនិយម