• 2016-04-29 17:00:52
  • បាល់ទាត់

​​ក្រុម​ខេត្ត​ស្វាយរៀង ​​​​និយាយ​ពី​ការ​ចូល​រួម​លីគ​​ទី២

  • 2016-04-29 17:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ញឹក សារ៉ា​​ ​គ្រូ​បង្ហាត់​ក្រុម​បាល់ទាត់​ខេត្ត​ស្វាយរៀង​​រៀប​រាប់​ពី​ការ​ចូល​រួម​លេង​លីគ​លំដាប់​ទី​២ របស់​កម្ពុជា ​បន្ទាប់​ពី​ក្រុម​របស់​លោក​ដណ្ដើម​បាន​លេខ១ ​ប្រចាំ​តំបន់​ខាង​កើត​​ក្នុង​ពាន​រង្វាន់​សម្ដេច​ ( Hun Sen Cup 2016 )។

 

 

​លោក ញឹក សារ៉ា បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​ នឹង​ចូល​រួម​លេង​លីគ​ទី២ បន្ទាប់​ពី​​​ទទួល​បាន​សិទ្ធ​​នេះ​​។ ​ទាក់ទង​ នឹង​ការ​ចូលរួម​នេះ​​ក្រុម​របស់​លោក​ត្រូវ​ការថវិកា​​​ ដើម្បី​ត្រៀម​ពង្រឹង​ដល់​ការ​ហ្វឹកហាត់ និង​​​​ត្រៀម​សម្រាប់​ការ​ចំណាយ​ផ្សេងៗ ក្នុង​ក្រុម​ទាំង​មូល។

 

​​គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា ​​​បើ​គិត​មក​ដល់​ពេល​នេះ​ក្រុម​របស់​លោក​មាន​គម្រោង​ជា​ច្រើន​ ដែល​​ត្រូវ​រៀប​ចំ​ក្រុម​ក្នុង​ការ​ចូល​រួម​លេង​លីគ​ទី​២ របស់​កម្ពុជា។ ​ប៉ុន្តែ​អ្វី​ទាំង​អស់​ ​ត្រូវ​​រង់​ចាំ​ស្វែង​រក​អ្នក​ចូល​រួម​ជួយ​ឧបត្ថម្ភ​​សិន ​ពី​ព្រោះ​ថវិកា​ ដែល​ប្រើ​ប្រាស់​ក្នុង​ការ​​​ចំណាយ​​ក្នុង​ក្រុម​ទាំង​មូល​​បច្ចុប្បន្ន​​ជា​ប្រាក់​របស់​រដ្ឋ​ ហើយ​​ចំនួន​លុយ​ដែល​ផ្ដល់​ដោយ​រដ្ឋ​គឺ​មាន​កំណត់។

 

​​លោក​បន្ថែម​ថា ​​​​រាល់​ថ្ងៃ​កីឡាករ​របស់​លោក​មិន​ទាន់​មាន​ប្រាក់​ខែ​ ឬ​ប្រាក់​ឧបត្ថម្ភ​​ទៀងទាត់​នៅ​ឡើយ។ ​​​កីឡាករ​ទាំង​អស់​​ចូល​រួម​ហ្វឹកហាត់​​ ដោយ​​ស្ម័គ្រចិត្ត។ ប្រសិន​បើ​មាន​ថវិកា​គ្រប់គ្រាន់​​លោក​ជឿ​ថា កីឡាករ​របស់​លោក​ នឹង​​មាន​សមត្ថភាព​ខ្ពស់​អាច​ប្រកួត​ប្រជែង​ជា​មួយ​កីឡាករ​​លីគ​អាជីព​ក្នុង​ស្រុក​ខ្មែរ​បាន។ ​​​​​​​

 

​ក្រុម​បាល់ទាត់​​ខេត្ត​ស្វាយរៀង​​ចាប់​ផ្ដើម​ប្រកួត​​ពាន​រង្វាន់ Hun Sen Cup 2016 ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​ពីរ​លើក​កន្លង​មក​ចាញ់​១​ស្មើ​១ ​ដោយ​ចាញ់​ណាហ្គាវើល ៦-០ និង​ប្រកួត​ទី​២​ស្មើ​ប៉ូលិស៣-៣។​ លីគ​លំដាប់​ទី២ ​ដែល​សហព័ន្ធ​បាន​​ប្រកាស​ថា នឹង​ចាប់​ផ្ដើម​ក្នុង​កំឡុង​ខែ​មេសា​ ​ដល់​ខែ​មិថុនា ឆ្នាំ​២០១៦ នោះ មក​ដល់​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៦នេះ ​មិន​ទាន់​ឃើញ​មាន​ការ​ចាប់​ផ្ដើម​​នៅ​ឡើយ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី