- 2016-04-19 21:29:46
- បាល់ទាត់
ខ្សែការពារ Leicester ថាអាចលើកពាន EPL ទោះគ្មាន Vardy
- 2016-04-19 21:29:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពារ Leicester ថាអាចលើកពាន EPL ទោះគ្មាន Vardy
ចន្លោះមិនឃើញ
Danny Simpson ខ្សែការពារក្រុម Leicester City នៅតែជឿជាក់ថា ក្រុមកញ្ជ្រោងខៀវរបស់ខ្លួន នឹងលើកពាន English Premier League នៅរដូវកាលនេះ ទោះខ្សែប្រយុទ្ធឆ្នើម Jamie Vardy ត្រូវជាប់ពិន័យក៏ដោយ។
Vardy បានទទួលកាតលឿង២ដង (ក្រហម) កាល Leicester ប្រកួតស្មើ ២-២ ទល់នឹង West Ham ដូច្នេះមានន័យថា កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ នឹងត្រូវអវត្តមាន១ប្រកួតនៅប្រកួតបន្ទាប់ ដោយស្វ័យប្រវត្តិ ប៉ុន្តែរួបគេ អាចនឹងត្រូវ FA ពិន័យបន្ថែមទៀត ចំពោះការប្រើប្រាស់កាយវិការមិនសមរម្យដាក់អាជ្ញាកណ្ដាល។
យ៉ាងណា Simpson នៅតែជឿជាក់ថា Leicester នឹងអាចធ្វើបានល្អ ទោះគ្មាន Vardy និងនៅតែអាចលើកពាន Premier League បាន។
កីឡាករអង់គ្លេស វ័យ២៩ឆ្នាំរូបនេះ បាននិយាយថា៖ “Vardy គឺជាកីឡាករល្អបំផុតក្នុងលីគ ប៉ុន្តែពេលដូរ Leonardo Ulloa ចូលមក ក៏ជួយរកពិន្ទុឲ្យយើងបានដែរ។ កីឡាករដទៃទៀត ក៏រកគ្រាប់បញ្ចូលទីឲ្យក្រុមបានច្រើនដែរ ហើយកាលប៉ុន្មានសប្ដាហ៍មុន Vardy ក៏ខកខានស៊ុតចូលទី៥ទៅ៦ប្រកួត ប៉ុន្តែយើងនៅតែគ្មានបញ្ហា”។
“យើងចង់ឈ្នះគ្រប់ការប្រកួត ដែលនៅសល់ និងចង់រក្សា Clean Sheet ឲ្យបាន។ អ្វីដែលយើងអាចធ្វើបានគឺ ត្រូវតែបន្តធ្វើអ្វីដែលយើងខំប្រឹងមកពេញ១រដូវកាលនេះ ដោយព្យាយាមឈ្នះការប្រកួត និងខំប្រឹងគ្រប់ៗគ្នា។ ខ្ញុំគិតថា យើងបានបង្ហាញពីភាពសាមគ្គី និងស្មារតីជាក្រុម។ យើងក៏មានកីឡាករល្អៗច្រើនសម្រាប់ជំនួស ដូច្នេះខ្ញុំជឿថា យើងនឹងទទួលបានលទ្ធផលល្អ”។ ខ្សែការពារស្ដាំ ដែលធ្លាប់ហាត់នៅក្លឹប Manchester United កាលនៅតូចរូបនេះ បន្ថែម៕
ចុះប្រិយមិត្តជឿថា Leicester អាចលើកពានឬអត់?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal