• 2016-04-18 17:31:30
  • បាល់ទាត់

Vardy ​អាច​ត្រូវ​ FA ​ពិន័យ​​បន្ថែម​ ក្រោយ​ច្រឡោត​ដាក់​អាជ្ញាកណ្ដាល

  • 2016-04-18 17:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jamie Vardy ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Leicester City ​អាច​នឹង​ត្រូវ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) ​ពិន័យ​បន្ថែម​ ​ដោយសារ​បញ្ចេញ​កាយវិការ​មិន​គួរ​សម​ដាក់​អាជ្ញាកណ្ដាល ​ពេល​ទទួល​បាន​កាត​ក្រហម​ (លឿង​២​ដង) ក្នុង​ការ​ប្រកួត​ Premier League ស្មើ​ ២-២ ​ទល់​នឹង​ West Ham ​យប់​មិញ។

 

 

Vardy វ័យ​២៩​ឆ្នាំ ត្រូវ​លោក​អាជ្ញាកណ្ដាល Jon Moss ​លើក​​កាត​​លឿង​ទី​២ (ក្រហម)​ ​​នៅ​នាទី​៥៦ បន្ទាប់​ពី​ធ្វើពុត​​ដួល។ ក្រោយ​ទទួល​កាត​ក្រហម​ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ បាន​ប្រើ​ម្រាម​ដៃ​ ចង្អុល​មុខ​អាជ្ញាកណ្ដាល​ជាមួយ​នឹង​កំហឹង​យ៉ាង​ខ្លាំង។  ​

 

​ខ្សែ​ប្រយុទ្ធ​ ដែល​ស៊ុត​ឲ្យ​ Leicester ​នៅ​ Premier League បាន​២២​គ្រាប់​រូប​នេះ​ ​នឹង​​អវត្តមាន​១​ប្រកួត​ ពេល​ប៉ះ​ Swansea ​ក្នុង​ដី​ខ្លួន​ឯង​នៅ​​ប្រកួត​បន្ទាប់​ នា​ថ្ងៃ​អាទិត្យ​ខាង​មុខ ប៉ុន្តែ​អាច​នឹង​អវត្តមាន​បន្ថែម​ទៀត​ បើ​ FA ​រក​ឃើញ​ថា ករណី​ខាង​លើ​នេះ​​ជា​កាយវិការ​មិន​គប្បី។

 

Vardy ពេលធ្វើ​ពុត​ជា​ដួល ធ្វើ​ឲ្យ​ទទួល​កាត​លឿង​ទី​២​យប់​មិញ

 

កាល​ដើម​ខែ​មេសា​នេះ​ FA ​ក៏​បាន​ពិន័យ​ខ្សែ​ប្រយុទ្ធ Diego Costa ​បន្ថែម​១​ប្រកួត​ទៀត​ ​និង​ពិន័យ​ទឹក​ប្រាក់​២ម៉ឺន​ផោន​ផង​ដែរ លើ​ករណី​ប្រើប្រាស់​​កាយវិការ​មិន​គួរ​សម​​​ដាក់​អាជ្ញាកណ្ដាល​ក្រោយ​ទទួល​កាត​លឿង​ទី​២ (ដូច​ករណី​ Vardy នេះ​ដែរ) ក្នុង​ការ​ប្រកួត​ FA Cup វគ្គ​៨​ក្រុម​​ទល់​នឹង​ Everton៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី