- 2016-04-18 17:01:00
- បាល់ទាត់
ឃឹម បូរី វះកាត់រួចរាល់តែអវត្តមានលើទីលានដល់ចប់រដូវកាល
- 2016-04-18 17:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃឹម បូរី វះកាត់រួចរាល់តែអវត្តមានលើទីលានដល់ចប់រដូវកាល
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ក្លឹបណាហ្គាវើល ឃឹម បូរី បានទទួលការវះកាត់ដាក់បញ្ចូលដែក របួសបាក់ឆ្អឹងដងកាំបិតរួចរាល់នៅមន្ទីរពេទ្យខេត្តបាត់ដំបង ប៉ុន្តែកីឡាកររូបនេះ នឹងអវត្តមានពីសមរភូមិវាលស្មៅដល់ចប់រដូវកាល២០១៦។ នេះបើតាមការបញ្ជាក់របស់លោក មាស ចាន់ណា គ្រូបង្គោលក្លឹបណាហ្គាវើល។
លោក មាស ចាន់ណា បានឲ្យដឹងថា កីឡាករដែលជាក្ដីរំពឹងក្នុងការប្រជែងយកពាន Hun Sen Cup 2016 ឃឹម បូរី អាចនឹងអវត្តមានដល់ចប់រដូវកាល ២០១៦នេះតែម្ដង។ របួសបាក់ឆ្អឹងដងកាំបិតនេះយ៉ាងតិចណាស់ប្រើពេល ២ឬ៣ខែ ដើម្បីព្យាបាលឲ្យបានជាសះស្បើយ។
គ្រូបង្វឹករូបនេះបន្តថា បើគិតមកដល់ពេលនេះរបួសរបស់ បូរី បានធូរស្រាលប្រសើរច្រើនហើយ ប៉ុន្តែសម្រាប់ប្រាក់ចេញថ្លៃព្យាបាលវិញកីឡាកររូបនេះត្រូវចំណាយខ្លួនឯង។ ក្លឹបនឹងរកដំណោះស្រាយមួយដែលល្អដល់កីឡាករ ដើម្បីសម្រួលដល់បន្ទុកក្នុងការព្យាបាលរបួសនេះផងដែរ។
ឃឹម បូរី បានរងរបួសបាក់ឆ្អឹងដងកាំបិតក្នុងកំឡុងរូបគេក្រឡាប់ម៉ូតូកង់បីនៅខេត្តប៉ៃលិនកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា