• 2016-04-08 23:20:24
  • បាល់ទាត់

ទុំ សារ៉ាយ ​ឡើង​ជា​គ្រូ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម KMH All Stars ​ត្រៀម​ប៉ះ​ជម្រើស​ជាតិ

  • 2016-04-08 23:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ទុំ សារ៉ាយ ​នឹង​ធ្វើ​ជា​គ្រូ​បង្វឹក​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម KMH All Stars ​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​មួយ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ (មិន​ទាន់​ដឹង​ច្បាស់​ថា​ជម្រើស​ជាតិ​ឈុត​ធំ ឬ U23) ។

 

 

​ក្រុម KMH All Stars (កីឡាករ​លេង​នៅ​ពាន KMH Champions League) ​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​​​នៅ​ទីលាន KMH ​ដើម្បី​ត្រៀម​ខ្លួន​និង​ពង្រឹង​សមត្ថភាព​ដើម្បី​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​ខាង​មុខ​នេះ។ ដើម្បី​ជា​ការ​អភិវឌ្ឍ​ខ្លួន ​ក្រុម​មួយ​នេះ​ក៏​បាន​អញ្ជើញ​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​មក​ធ្វើ​ជា​គ្រូ​បង្វឹក​ពួកគេ​ដែរ រួម​មាន​ទុំ សារ៉ាយ អ៊ុំ ថាវរៈ ​សុខ រិទ្ធី ​និង​សំរិទ្ធ សីហា ​ជា​ដើម។

 

ការ​ដែល​ស្វែង​រក​ជើង​ខ្លាំង​ចាស់​ៗ​មក​បង្ហាត់​កីឡាករ​មិន​អាជីព​ទាំង​នេះ ត្រូវ​បាន​លោក សៀក សុវណ្ណ ​អ្នក​សម្របសម្រួល​ការ​ប្រកួត​បញ្ជាក់​ឱ្យ​ដឹង​ថា នេះ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​ឱ្យ​កីឡាករ​ដែល​មិន​អាជីព​ទាំង​អស់ ស្វែង​យល់​ពី​បច្ចេកទេស​លេង​ឱ្យ​បាន​ត្រឹម​ត្រូវ ចៀសវៀង​បង្ក​កំហុស ឬ​របួស​ស្នាម​ដល់​កីឡាករ​ជម្រើស​ជាតិ​ដទៃ​ទៀត។ ការ​ប្រកួត​នេះ​ទៀត​សោត គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ក្នុង​ន័យ​​ស្ទួយ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​និង​ការងារ​សង្គម​ប៉ុណ្ណោះ មិនមែន​បង្ក​ជា​ហេតុ​អ្វី​អាក្រក់​ឡើយ។

 

 សកម្មភាព​ហ្វឹកហាត់​របស់​ក្រុម KMH All Stars

 

ងាក​ទៅ​ខាង​កីឡាករ​របស់​ក្រុម KMH All Stars ​វិញ គឺ​ជ្រើសរើស​ចេញ​ពី​កីឡាករ​ទាំង​៣២​ក្រុម​ដែល​លេង​នៅ​ពាន​រង្វាន់ KMH Champions League ​ដោយ​មួយ​ក្រុម​យក​៣​នាក់ ហើយ​ធ្វើ​ការ​ហ្វឹកហាត់​តាំង​ពី​ថ្ងៃ​ទី​៥​ខែ​មេសា​​មក​ ដើម្បី​ធ្វើ​ការ​ជម្រុះ​យក​យក​តែ​៣២​នាក់ ជា​ក្រុម​តំណាង​ឱ្យ KMH All Stars ៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់