• 2016-03-31 18:21:27
  • បាល់ទាត់

​​​​មាស ចាន់​ណា ​សង្ឃឹម​​​អាជ្ញា​កណ្ដាល​​កាត់​​ក្ដី​​សុក្រឹត​​​ប៉ះ​​ស្វាយរៀង​ស្អែក

  • 2016-03-31 18:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក មាស ចាន់​ណា​​ គ្រូ​បង្វឹក​ក្រុម​​បាល់ទាត់​ណាហ្គាវើល​​​សង្ឃឹម​ថា ការ​កាត់​ក្ដី​របស់​​អាជ្ញាកណ្ដាល នឹង​​​សុក្រឹត​​​​ក្នុង​ការ​​ប្រកួត​រ​វាង​ក្រុម​ណាហ្គាវើល​​របស់​លោក​និង​ ព្រះខ័នរាជ​ស្វាយ​រៀង នា​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៦ ស្អែក​នេះ​ ​នៃ​​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នៅ​កីឡដ្ឋាន​ខេត្ត​​ស្វាយរៀង​វេលា​ម៉ោង៦:០០ មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ។

 

 

​​លោក​ មាស ចាន់​ណា​ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ស្វាយរៀង​ ​បាន​ធ្វើ​ឲ្យ​លោក​មាន​​ការ​ព្រួយបារម្ភ​​ចំពោះ​អាជ្ញាកណ្ដាល​ដែល​អាច​​​កាត់​ក្ដី​ហាក់​មិន​សុក្រឹត​សម្រាប់​ក្រុម​​របស់​លោក។ ​​លោក​​សូម​​សំណូមពរ​​ឲ្យ​អាជ្ញាកណ្ដាល​កាត់​ក្ដី​ឲ្យ​បាន​សុក្រឹត​នៃ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​។

 

​​គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា លោក​ជឿ​ថា​ អាជ្ញាកណ្ដាល​ដែល​កាត់​ក្ដី​ការ​ប្រកួត​ស្អែក​នេះ​ពិត​ជា​កាត់​ក្ដី​ដោយ​ភាព​​ត្រឹម​ត្រូវ​ ស្មើភាព​គ្នា​បាន​ល្អ​ ដែល​មិន​ធ្វើ​ឲ្យ​ក្រុម​ទាំង​សងខាង​មិន​ពេញ​ចិត្ត​នោះ​ឡើយ។ ​ការ​លើក​ឡើង​បែប​នេះ​ ពី​ព្រោះ​លោក​គិត​ថា ​សហព័ន្ធ​កីឡា​​បាល់ទាត់​កម្ពុជា​​ នឹង​​​​ចាត់​វិធាន​ការ​​ដាក់​ទោស​​​លើ​អាជ្ញា​កណ្ដាល​​ណា​ ដែល​កាត់​ក្ដី​មិន​សុក្រឹត​ អាច​​ធ្វើ​ឲ្យ​​ក្រុម​អាជ្ញាកណ្ដាល​នៅ​កម្ពុជា​មាន​ការ​​ខ្លាចរអា។

 

​​​​​​​លោក​បន្ថែម​ថា ការ​លើក​ឡើង​​របស់​លោក​ខាង​លើ​វា​អាច​ជះឥទ្ធិពល​ដល់​​វិស័យ​បាល់ទាត់​ខ្មែរ ប៉ុន្តែ​​​ការ​​​ហ៊ាន​និយាយ​​បែប​នេះ​ ពី​ព្រោះ​លោក​លើក​ហេតុ​ផល​ថា ​ជំនួប​ជា​មួយ​ស្វាយរៀង​កាល​​ប្រកួត​ Hun Sen Cup ​កាល​ពី​ឆ្នាំ​២០១៥​ក្នុង​​​វគ្គ​ផ្ដាច់ព្រ័ត្រ​​​​ ដែល​​​ណាហ្គា​ចាញ់​ ២-១ ​គឺ​ប្រជាពលរដ្ឋ​សុទ្ធ​តែ​បាន​មើល​ឃើញ​ថា ការ​កាត់​ក្ដី​ប្រកួត​​នោះ​មិន​ស្មើភាព​​សម្រាប់​ណាហ្គាវើល៕

 

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​ណាហ្គាវើល​ បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ស្វាយរៀង​ដើម្បី​ត្រៀម​ខ្លួន​​​សម្រាប់​ជំនួប​ដ៏​សំខាន់​​​​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀងវេលា​ម៉ោង​៦​ល្ងាច​ស្អែក៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី