• 2016-03-17 18:20:31
  • បាល់ទាត់

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប៉ះ African All Stars ​នៅ​កីឡដ្ឋាន RSN ​ថ្ងៃ​ទី​២១​ខែ​នេះ

  • 2016-03-17 18:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម African All Stars ​នៅ​ថ្ងៃ​ទី​២១​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ នៅ​កីឡដ្ឋាន​ស្មៅ​ធម្មជាតិ RSN ​របស់​ភ្នំពេញ​ក្រោន ​វេលា​ម៉ោង​៥​ល្ងាច។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។

 

 

African All Stars ​កំពុង​តែ​បោះ​ជំរំ​ហ្វឹកហាត់​នៅ KMH Park ​ជាមួយ​ក្រុម​កីឡាករ​របស់​ក្លឹប​មិន​អាជីព Rolling FC ​ដែល​មាន​លោក សៀក សុវណ្ណ ​ជា​អ្នក​ដឹក​នាំ។ ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​នេះ​ដែរ ​ក្រុម African All Stars ​ដែល​ជ្រើសរើស​កីឡាករ​មក​ពី​តំបន់​អាហ្វ្រិក​នេះ​អាច​នឹង​ទំនង​ជា​យក​កីឡាករ​មិន​អាជីព​របស់​ក្រុម Rolling FC ​ខ្លះ ព្រោះ​ពួកគេ​មើល​ឃើញ​ពី​សមត្ថភាព​របស់​យុវជន​ខ្មែរ​ដែល​អាច​លេង​បាល់​បាន​។

 

​លោក សៀក សុវណ្ណ ប្រធាន​ក្រុម Rolling FC ​និង Eselemo Fred គ្រូ​បង្វឹក​ក្រុម African All Stars

 

បើ​តាម​សម្ដី​លោក សៀក សុវណ្ណ ​បាន​ឱ្យ​ដឹង​ថា​ ៖ “ ​ក្រុម African All Stars ​កំពុង​ហ្វឹកហាត់​ជាមួយ​កីឡាករ​ក្រុម​របស់​ខ្ញុំ ហើយ​គ្រូ​បង្វឹក​ក្រុម​អាហ្វ្រិក​នេះ​​បាន​សរសើរ​ដល់​កីឡាករ​ប៉ុន្មាន​នាក់​​ដែល​មាន​សមត្ថភាព​អាច​ចូល​លេង​បាន គាត់​ចង់​ដាក់​កីឡាករ​ប៉ុន្មាន​នាក់​នេះ ពេល​លេង​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ ដើម្បី​ឱ្យ​ពួកគេ​បាន​បង្ហាញ​សមត្ថភាព ​ហើយ​ក្លឹប​អាជីព​បាន​មើល​ឃើញខ្លះ”។

 

សូម​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្លាប់​ចាញ់​ក្រុម African All Stars ​នេះ​ម្ដង​មក​ហើយ ដោយ​កាល​នោះ​លេង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ចាញ់​ដោយ​លទ្ធផល ៤-០ ៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី