• 2016-03-13 22:25:11
  • បាល់ទាត់

ជម្រើស​ជាតិ​ ប៉ះ​​ក្រុម​​ MCL ចម្រុះ​ជាតិ​សាសន៍​ស្អែក​ វេលា​ម៉ោង​៥​ល្ងាច

  • 2016-03-13 22:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​កីឡាករ​ទាំង​ខ្មែរ​ និង​បរទេស​ដែល​ជ្រើស​រើស​ចេញ​ពី​ក្លឹប​នានា​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​វេលា​ម៉ោង​៥​ល្ងាច​ ​ថ្ងៃ​ចន្ទ ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៦​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ។

កម្ពុជា​ពេល​ប្រកួត​នឹង​ស៊ីរី ជើង​ទី​១

 

សម្រាប់​ក្រុម​​កីឡាករ​ដែល​ជ្រើស​រើស​ចេញ​ពី​ក្លឹប​នានា​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ចំនួន​១៨​នាក់​មាន​កីឡាករ​កម្ពុជា​តែ​២​នាក់​ប៉ុណ្ណោះ​គឺ​អ្នក​ចាំ​ទី​ គឹម មករា មក​ពី​ក្លឹប​បឹងកេត​អង្គរ​ និង​ សំរឹទ្ធ សីហា​ មក​ពី​ក្លឹប​ Cambodian Tiger។ ក្រៅ​ពី​នោះ​ សុទ្ធ​តែ​កីឡាករ​បរទេស​ដែល​លេច​ធ្លោ​ទាំង​អស់​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ ​ ​

 

កាល​ពី​ថ្ងៃ​​ទី​១១​ ខែ​មីនា​ កន្លង​ទៅ​នេះ​ ក្រុម​ជម្រើស​ជាតិ​បាន​ប្រកួត​មិត្តភាព​ឈ្នះ​​ក្រុម​ក្រសួង​ការពារ​ជាតិ​ដោយ​លទ្ធផល​ ៣-១ មុន​ពេល​ប៉ះ​ក្រុម​​កីឡាករ​ដែល​ជ្រើស​រើស​ចេញ​ពី​ក្លឹប​នានា​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​​ ​ថ្ងៃ​ចន្ទ ទី​១៤​ ខែ​មីនា​ វេលា​ម៉ោង​៥​ល្ងាច​ នៅ​ពហុកីឡដ្ឋាន​ជាតិ​។ បន្ទាប់​មក​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម​ជា​បន្ត​ទៀត។

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​តាំង​ពី ​ថ្ងៃ​ទី៨​ ខែ​មីនា ឆ្នាំ​២០១៦ ​ដើម្បី​ត្រៀម​​​ខ្លួន​ចេញ​ទៅ​ប្រកួត​​បង្គ្រប់​កិច្ច​​នៃ​យុទ្ធនាការ​ ជម្រុះ 2018 FIFA World Cup Russia ជា​មួយ ​​ប្រទេស​ ស៊ីរី នៅ​ថ្ងៃ​ទី២៤ ខែ​​​មីនា ​ឆ្នាំ​២០១៦ ​នៅ​​ប្រទេស អូម៉ង់ ជា​ទឹកដី​កណ្ដាល៕

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី