• 2016-03-11 16:51:10
  • បាល់ទាត់

​ទស្សនា​ដោយ​សេរី​ល្ងាច​នេះ ​​ប្រកួត​មិត្ត​ភាព​ជម្រើស​ជាតិ​ជាមួយ​​ទ័ព

  • 2016-03-11 16:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុមក្រសួង​ការពារ​ជាតិ​​ នា​វេលា​ម៉ោង ៤រសៀល​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ការ​ប្រកួត​នេះ អាច​ចូល​​រួម​ទស្សនា​​​បាន​ដោយ​សេរី​ គ្មាន​ការ​លក់​សំបុត្រ​ឡើយ។

 

 

​លោក ទេព ឡុង​ រចនា គ្រូ​បង្វឹកក្រុម​​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​មិត្ត​ភាព​ខាង​លើ​ ដើម្បី​សម​ជើង​​មើល​ពី​ទម្រង់​លេង​របស់​ក្រុម​រៀង​ៗ​ខ្លួន។ ​ក្រុម​របស់​លោក​មាន​កីឡាករ​មិន​ពេញ​ជើង​ឡើយ ដោយ​សារ​កីឡាករ​ល្អៗ ​មួយ​​ចំនួន​ត្រូវ​បាន​ចូលរួម​ហ្វឹកហាត់​ជា​មួយ​ជម្រើស​ជាតិ។

 

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​តាំង​ពី​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៦ ​ដើម្បី​ត្រៀម​​​ខ្លួន​ចេញ​ទៅ​ប្រកួត​​បង្គ្រប់​កិច្ច​​នៃ​យុទ្ធនាការ​ជម្រុះ 2018 FIFA World Cup Russia ជា​មួយ ​​ប្រទេស​ ស៊ីរី នៅ​ថ្ងៃ​ទី២៤ ខែ​​​មីនា ​ឆ្នាំ​២០១៦ ​នៅ​​ប្រទេស អ៊ូម៉ង់ ជា​ទឹកដី​កណ្ដាល៕

 

https://www.youtube.com/watch?v=tJI7Zhtq0wQ

អត្ថបទ៖ ​ស្រី សុវណ្ណដារ៉ា​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី