• 2016-03-07 21:34:53
  • បាល់ទាត់

MCL ចាប់​​សម្រាក​​ថ្ងៃ​នេះ ​ក្រុម​ជម្រើស​ជាតិ​​ចាប់​ហាត់​ថ្ងៃ​​៨​មីនា

  • 2016-03-07 21:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​​ នឹង​​​សម្រាក​រហូត​ដល់​ថ្ងៃ​ទី១ ខែ​​មេសា ឆ្នាំ​២០១៦ ​ទើប​បន្ត​ការ​ប្រកួត​សប្ដាហ៍​ទី៤ ​​​ដើម្បី​​ទុក​ពេល​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​​ខ្លួន​ប្រកួត​បង្គ្រប់​កិច្ច​ក្នុង​ពូល​ E ​​ជម្រុះ​ World Cup 2018 ​ជា​មួយ​ប្រទេស​ស៊ីរី​ នៅ​លើ​ទឹក​ដី​ប្រទេស​អូម៉ង់។

 

 

​​ចន្លោះ​នៃ​ការ​សម្រាក​​​​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ពី​ថ្ងៃ​ទី៨ ខែ​មីនា ដល់​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៦ ដើម្បី​ទុក​ពេល​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​​ ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​រៀង​រាល់​ព្រឹក​ចាប់​ពី​ម៉ោង ៧​ដល់​ម៉ោង ៩ ​​​ក្នុង​កំឡុង​ចាប់​ពី​​ថ្ងៃ​ទី៨ ដល់​​ទី១១ ខែ​មីនា ​ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​​ដល់​ថ្ងៃ​ទី​១២​ និង​ទី ១៣ ខែ​មីនា ឆ្នាំ​២០១៦ ​លោក Lee Tae Hoon ​ជា​គ្រូ​បង្វឹក​ នឹង​​ធ្វើតេស្ត​ជម្រុះ​យក​កីឡាករ​ ២៣នាក់​ចុង​ក្រោយ ដើម្បី​ចេញ​ទៅ​ប្រកួត​មិត្ត​ភាព​ជាមួយ​​ក្រុម​លេង​នៅ​លីគ​លំដាប់​ទី​ពីរ​របស់​ប្រទេស​​វៀតណាម Ho Chi Mich ​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៦។

 

បន្ទាប់​ពី ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​​នា​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ​២០១៦ ពួក​គេ​​បន្ត​​ហ្វឹកហាត់​ត្រៀម​ខ្លួន​​ចេញ​ដំណើរ​ទៅ​ប្រទេស​ អូម៉ង់ ដើម្បី​ប្រកួត​ នឹង​ក្រុម​ស៊ី​រី​​នា​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​នៃ​យុទ្ធនាការ​​​ជម្រុះ 2018 Russia​ World Cup Qualification ​ដែល​ជា​ការ​ប្រកួត​បញ្ចប់​ក្នុង​ពូល៕

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា ​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី