• 2016-02-24 17:09:26
  • បាល់ទាត់

AFC Champions League៖ Buriram ត្រូវ​ភ្ញៀវ FC Seoul លត់​​ទក់​សាច់ ៦-០

  • 2016-02-24 17:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត AFC Champions League ពូលF កាល​ពី​ម្សិលមិញ​ ក្រុម​ជើង​ឯក​ថៃ Buriram United ត្រូវ​ក្រុម​ភ្ញៀវ FC Seoul របស់​កូរ៉េខាងត្បូង បំបាក់ ៦-០ នៅ​ទឹកដី​របស់​ខ្លួន។

 

 

៦ គ្រាប់​របស់ FC Seoul ធ្វើ​បាន​ដោយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេស៊ីល Adriano ចំនួន​៤​គ្រាប់​តែ​ឯង​នៅ នាទី ២៨, ៤០, ៥០, និង៦០។ នៅនាទី៥៦ ម្ចាស់​ផ្ទះ​ដែល​ត្រូវ​ភ្ញៀវ​នាំ​មុខ​ជា​ច្រើន​គ្រាប់​ កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត ក្រោយ​កីឡាករ ប្រធាន​ក្រុម Nutnum ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​កាត​ក្រហម។ ដោយ​ឡែក​២ គ្រាប់​ទៀត របស់​ភ្ញៀវ​រក​បាន​ដោយ កីឡាករDamjanovic នៅ​នាទី​៦៧ និងLee នៅ​នាទី៩០។

 

ក្រោយ​ទទួល​បាន​៣​ពិន្ទុ​លោកChoi Yong-soo គ្រូ​បង្វឹក FC Seoul បាន​ឲ្យ​ដឹង​ថា៖ "ទោះ​បី​ជា​វា​ជា​ការ ប្រកួត លើក​ដំបូង​នៅ​រដូវកាល​នេះ​របស់​ពួក​យើង​ក៏​ពិតមែន ប៉ុន្តែ​យើង​សប្បាយ​ចិត្ត​នៅ​ពេល ដែល​អាច​ស៊ុត បញ្ចូល​ទី​បាន​ច្រើន​គ្រាប់ ដែល​វា​ជា​កម្លាំង​ចិត្ត​មួយ​ដល់​ក្រុម"៕

 

 

ចុចអាន៖ ក្លឹប​យក្ស​វៀតណាម ទិញ​បាន​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ PSG

 

 

ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ AFC

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី