• 2015-12-31 16:03:10
  • បាល់ទាត់

មាស ចាន់​ណា​ ប្រើ​ ៤​ ចំណុច​សំខាន់​ក្នុង​ការ​ជ្រើស​រើស​យុវជន​ណាហ្គា

  • 2015-12-31 16:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកទេស​​ ភាព​វ័យ​ឆ្លាត​ ល្បឿន​នៃ​ការ​គិត​ និង​​អត្តចរិត ជា​ចំណុច​សំខាន់​ទាំង​៤ ដែល​លោក​មាស ​ចាន់​​ណា​ គ្រូ​បង្គោល​របស់​ណាហ្គាវើល​ប្រើ​​ក្នុង​ការ​ជ្រើស​រើស​យុវជន​​របស់​ក្លិប​​​​ចំនួន២៨ នាក់​ចុង​ក្រោយ​ នា​ខែ​ កុម្ភៈ​ ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 

 

​លោក មាស ចាន់​ណា ​បាន​ឲ្យ​ដឹង​ថា លោក​កំណត់​យក​ចំណុច​សំខាន់​ទាំង៤ ខាង​លើ​​ ពី​ព្រោះ​​ចំណុច​ខ្វះ​ខាត​ផ្សេង​លោក​អាច​កែប្រែ​​ឲ្យ​ល្អ​បាន។ ​ប៉ុន្តែ​ចំណុច​​​ទាំង​នេះ​អាច​បំបែក​ចេញ​ជា​ច្រើន​ចំណុច​ទៀត​ដូច​ខាង​ក្រោម​៖

 

​១-បច្ចេកទេស​៖ ​​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​លេង​បាល់ ​ដែល​ទាក​ទង​​ នឹង​ការ​​ទប់​បាល់​ បណ្ដើរ​បាល់ ​​បោះ​​បាល់​ ​និង​ការ​ស៊ុត​បាល់។

 

២-​ភាព​វ័យ​ឆ្លាត​​ ក្នុង​ការ​បទ​បែន​តាម​កាលៈទេសៈ៖ ​​យុវជន​ទាំង​​នោះ​​ត្រូវ​​ដឹង​ពី​កម្រិត​សមត្ថភាព​របស់​ដៃគូ​ ​​ត្រូវ​ចេះ​មើល​ស្ថាន​ភាព​ក្នុង​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ​ចេះ​ពន្យារពេល​ដៃ​គូ​​ ដើម្បី​​ស្វែង​រក​ឱកាស​​​​​បញ្ជូន​បាល់​ចេញ​ពី​ខ្លួន​ក្នុង​ស្ថាន​ភាព​អាក្រក់​ទៅ​ជា​ល្អ​ ​ចេះ​បទ​បែន​​តាម​ចង្វាក់​នៃ​កល​​ល្បិច​របស់​គ្រូ​បង្វឹក​ និង​ប្រើ​ពេល​វេលា​​​គ្រប់​គ្រង​បាល់​បាន​យូរ​មិន​ឲ្យ​ដៃ​គូ​ដណ្ដើម​បាល់​​បាន។

 

៣-ល្បឿន​នៃ​ការ​គិត៖ ​ចំណុច​នេះ​យុវជន​ត្រូវ​ដឹង​​ពេល​វេលា​ក្នុង​ការ​ស៊ុត​បាល់​ ​​ដែល​មិន​អាច​ឲ្យ​ដៃ​គូ​មក​បិទ​ទាន់​ពេល​វេលា ​ដឹង​ពី​ពេល​វេលា​ក្នុង​បញ្ជូន​បាល់​ទៅ​មិត្ត​​រួម​ក្រុម​ដើម្បី​សម្រេច​គ្រាប់​បាល់ ​​ត្រូវ​ដឹង​ថា​​ពេល​ណា​ខ្លួន​ជា​កីឡាករ​អាច​បណ្ដើរ​បាល់​ទៅ​មុខ​​ ឬ​បញ្ជូន​បាល់​ទៅ​ក្រោយ​វិញ ​ហ៊ាន​សម្រេច​ស៊ុត​​​បាល់​​ដោយ​ខ្លួន​ឯង។

 

៤-​អត្តចរិត៖ កីឡាករ​ទាំង​អស់​ត្រូវ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ហ្វឹកហាត់​ មិន​យឺត​ពេល​វេលា​ ​ចេះ​រៀប​ចំ​ខ្លួន​ឲ្យ​ស័ក្ដិសម​​ជា​កីឡាករ​បាល់​ទាត់​ម្នាក់​ មិន​បំពាន​ច្បាប់​ផ្ទៃ​ក្នុង​របស់​ក្លិប​ ហើយ​អ្វី​ដែល​ពិសេស​គឺមាន​ការ​​អំណត់​ តស៊ូ​ជួយ​ក្រុម​អស់​ពី​កម្លាំង​កាយ​ចិត្ត។

 

​​ចំណុច​សំខាន់​ទាំង​​៤ ខាង​លើ​នេះ​លោក​នឹង​ប្រើ​វា​ក្នុង​ការ​ជ្រើស​រើស​លើក​ចុង​ក្រោយ​ ​បន្ទាប់​ពី​ទុក​ពេល​ឲ្យ​​យុវជន​ទាំង​អស់​ដឹង​​ពី​ចំណុច​ទាំង​នេះ​ និង​​អនុវត្តន៍​តាម​ក្នុង​រយៈ​ពេល​២​ខែ​ជា​មុន​សិន។ យុវជន​របស់​ណាហ្គាវើល​លោក​កំណត់​យក​ ២០​នាក់​ចុង​ក្រោយ​សម្រាប់​លេង​​ឈុត​ក្រោម ​១៦​ឆ្នាំ​ និង​៨​នាក់​ផ្សេង​ទៀត​ក្នុង​ទិស​ដៅ​ ៣​ឬ ៤​ឆ្នាំ​ទុក​សម្រាប់​ដាក់​បំពេញ​ចន្លោះ​​នៅ​ឈុត​ធំ​៕

 

-ចុច​អាន​៖ ឱកាស​​ក្លាយ​ជា​​​​យុវជនU-16 ​របស់​​ក្លិប​ណាហ្គា​បាន​មក​ដល់​ហើយ

 

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី