• 2015-12-24 21:23:04
  • បាល់ទាត់

៥ ចំណុច​ត្រូវ​ដឹង​ជុំ​វិញ​ការ​ប្រកួត​លីគកម្ពុជា​​លំដាប់​ទី២

  • 2015-12-24 21:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​សិក្ខាសាលា​នៅ​​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ​ នៅ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​​លោក ម៉ៃ តុលា អគ្គ​លេខាធិការ​រង​សហព័ន្ធ​បាន​លើក​ឡើង​ចំនួន៥ ចំណុច​សំខាន់​​ៗ នៃ​ការ​ប្រកួត​លីក​លំដាប់​ទី២ របស់​កម្ពុជា​ឆ្នាំ​២០១៦។

 

 

​១-ក្រុម​ចូល​រួម​ប្រកួត៖ ​ក្រុម​ដែល​ត្រូវ​ចូល​រួម​ប្រកួត​លីក​លំដាប់​ទី២ របស់​កម្ពុជា​មក​ពី​៦ តំបន់​​ផ្សេង​​គ្នា​​គឺ​ខាង​លិច​​មាន​៤​ខេត្ត​​-ក្រុង ខាង​កើត​​មាន​៤ខេត្ត​-ក្រុង​ ខាង​ជើង​​មាន៤​ខេត្ត​ ខាង​ត្បូង​មាន៥​ខេត្ត​-ក្រុង​ ​តំបន់​កណ្ដាល​មាន៤​ខេត្ត​-ក្រុង​ និង​រាជ​ធានី​មាន​៣ ខេត្ត​-ក្រុង។ ​ក្រុម​លេខ១ នៅ​តាម​​តំបន់​នីមួយ​ នឹង​ឡើង​មក​លេង​នៅ​លីក​​លំដាប់​ទី២ ក្រោយ​ពេល​ប្រកួត​ជម្រុះ​​រួច​រាល់។

 

២-​កីឡាករ​លេង​នៅ​លីគ​លំដាប់​ទី​២៖​ កីឡាករ​​ទាំង៦​ក្រុម​​ដែល​បាន​លេង​នៅ​លីគ​​លំដាប់​ទី២ ​របស់​​កម្ពុជា​មិន​អនុញ្ញាត​​ឲ្យ​​មាន​កីឡាករ​បរទេស។ ទន្ទឹម​នឹង​នោះ​កីឡាករ​​​​ក្នុង​មួយ​ក្រុម​ត្រូវ​មាន​អាយុ​ក្រោម​២១​ឆ្នាំ​​ចំនួន​៥០​%​ដែល​មាន​ន័យ​ថា មួយ​ក្រុម​មាន​កីឡាករ​ក្រោម​​អាយុ​២១​ឆ្នាំ​ពាក់​កណ្តាល និង​ពាក់​កណ្តាល​ទៀត​អាយុ​ចាប់​ពី​២១​ឆ្នាំ​​ឡើង។

 

៣​-​​ទម្រង់​នៃ​ការ​ប្រកួត​៖ ​​គ្មាន​ការ​ប្រកួតPlay Off ឡើយ ប៉ុន្តែ​​ការ​​ប្រកួត​ជា​លក្ខណៈ​ក្នុង​ដី​ និង​ក្រៅ​ដី(Home /​ Away)។ ​ក្រុម​​មាន​ពិន្ទុ​លើក​គេ​ចំនួន​២ក្រុម​នឹង​ឡើង​មក​លេង​នៅ​លីគ​កំពូល​របស់​កម្ពុជា​​រដូវ​កាល២០១៧​ ជំនួស​តំណែង​ក្រុម​​​មាន​ពិន្ទុ​តិច​ជាង​គេ​ចំនួន ២​ក្រុម​ដែល​ធ្លាក់​ចេញ​ពី​លីគ​​លំដាប់​ទី១​​។

 

​៤-​កម្ម​វិធី​ប្រកួត​ប្រចាំ​ឆ្នាំ​នៃ​លីគ​​លំដាប់​ទី២៖ លីគ​​លំដាប់​ទី​២ នឹង​ចាប់​ផ្ដើម​ប្រកួត​​​​ពី ​ដើម​​ខែ​មេសា ​ឆ្នាំ​២០១៦​ ដល់​ខែ​មិថុនា តទៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ។

 

៥-​ក្លិប​​លេង​​លីគ​​​កំពូល​ និង​យុវជន​លេង​នៅ​លីក​ទី​២ ៖​ ក្លិប​ដែល​មាន​ឈ្មោះ​លេង​នៅ​លីគ​​កំពូល​របស់​កម្ពុជា ប្រសិន​បើ​មាន​ក្រុម​យុវជនរបស់​ខ្លួន​​ចូល​លេង​​​លីគ​​លំដាប់​ទី២ សហព័ន្ធ​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង។ ប៉ុន្តែ​ប្រសិន​​​ក្រុម​យុវជន​របស់​ខ្លួន​មាន​ពិន្ទុ​ខ្ពស់​លើស​គេ​​ជាប់​លេខ​១ ឬ​លេខ​២ មិន​អាច​ឡើង​ទៅ​លេង​លីគ​កំពូល​​បាន​ឡើយ ​គឺ​ត្រូវ​យក​​ក្រុម​​​ដែល​​ជាប់​លេខ​៣ ឬ​លេខ​៤​​ឡើង​ជំនួស​វិញ។

 

​សម្រាប់​​យុវជន​ជម្រើស​ជាតិ​កម្ពុជា​​​អាយុ​ក្រោម១៦ ឆ្នាំ​ដែល​​ធ្វើ​ការ​ហ្វឹកហាត់​នៅ​បាទី​នោះ​ មិន​​​អនុញ្ញាត​​ឲ្យ​ចូល​រួម​​ប្រកួត​​ក្នុង​លីក​ទី​​ពី​រ​​ឡើយ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី