
- 2015-12-22 13:07:03
- បាល់ទាត់
Mourinho, Pep & Giggs នរណាគួរដឹកនាំ Man Utd បន្ទាប់?
- 2015-12-22 13:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho, Pep & Giggs នរណាគួរដឹកនាំ Man Utd បន្ទាប់?
ចន្លោះមិនឃើញ
ក្រោយចាញ់ Norwich កាលពីថ្ងៃសៅរ៍ កៅអីអ្នកចាត់ការ Louis van Gaal របស់ក្រុម Manchester United កាន់តែរង្គោះរង្គើខ្លាំងឡើងហើយ។ អ្នកចាត់ការសញ្ជាតិហូឡង់ ដែលឡើងដឹកនាំនៅ Old Trafford ជំនួស David Moyes បានធ្វើឲ្យបិសាចក្រហម ដុនដាប់យ៉ាងខ្លាំងប៉ុន្មានប្រកួតចុងក្រោយនេះ ហើយលោកក៏អាចនឹងបាត់បង់តំណែងផងដែរ បើបន្តចាញ់ទៀត។
បើតាម Sportmails បានបង្ហាញថា បេក្ខភាព៣នាក់ដែលនឹងអាចឡើងដឹកនាំក្រុម Man Utd បន្ត បន្ទាប់ពី Van Gaal នោះគឺ៖
១. Jose Mourinho
បន្ទាប់ពីត្រូវបានក្លិប Chelsea បណ្ដេញចេញពីតំណែងអ្នកចាត់ការកាលថ្ងៃព្រហស្បតិ៍ អ្នកចាត់ការរហស្សនាម "Special One” បានបង្ហាញពីចំណាប់អារម្មណ៍ចង់ដឹកនាំក្រុម Man Utd យ៉ាងខ្លាំង។
*ស្ថិតិរបស់ Mourinho៖
កំណត់ត្រាដឹកនាំ
២. Pep Guardiola
ក្លិប Bayern Munich បានប្រកាសជាផ្លូវការហើយថា អ្នកចាត់ការអេស្ប៉ាញ Pep Guardiola នឹងចាកចេញនៅចប់រដូវកាលនេះ។ យុទ្ធសាស្ត្រលេងរបស់អតីតអ្នកចាត់ការ Barcelona រូបនេះ ត្រូវបានគេព្យាករណ៍ថា នឹងជួយឲ្យ Man Utd មានទម្រង់លេងល្អបំផុត។
*ស្ថិតិរបស់ Pep៖
កំណត់ត្រាដឹកនាំ - ប្រកួត៖ ៣៧៥
៣. Ryan Giggs
វីរបុរសក្រុម Man Utd រូបនេះ បានធ្វើជាជំនួយការរបស់អ្នកចាត់ការ Van Gaal ហើយ Giggs គឺជាបុគ្គលដែលមានប្រជាប្រិយភាពខ្លាំងរបស់អ្នកគាំទ្រក្រុមបិសាចក្រហម។ អតីតខ្សែបម្រើរូបនេះ ពុំមានបទពិសោធន៍ដឹកនាំក្រុមច្រើនទេ ប៉ុន្តែសមត្ថភាពយល់ដឹងពីបាល់ទាត់គឺមិនធម្មតាឡើយ។
*ស្ថិតិរបស់ Giggs៖
កំណត់ត្រាដឹកនាំ - ប្រកួត៖ ៤
-ចុចអាន៖ Mourinho ចង់ដឹកនាំ Man Utd អត់ខ្វល់រឿង Real ចាប់អារម្មណ៍
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail