- 2015-12-19 22:54:23
- បាល់ទាត់
Rio Ferdinand គាំទ្រឲ្យ Pep Guardiola មកកាន់ Manchester United
- 2015-12-19 22:54:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rio Ferdinand គាំទ្រឲ្យ Pep Guardiola មកកាន់ Manchester United
ចន្លោះមិនឃើញ
Rio Ferdinand អតីតខ្សែការពារក្រុមបិសាចក្រហមបាននិយាយថា Manchester United គួរតែឲ្យលោក Pep Guardiola មកដឹកនាំក្រុមជំនួសលោក Louis van Gaal ដែលជាគ្រូបង្វឹកសព្វថ្ងៃ។
គ្រូបង្វឹកសញ្ជាតិហុឡង់ដ៍ Louis van Gaal កំពុងទទួលរងសំពាធយ៉ាងខ្លាំងក្រោយដឹកនាំ Man Utd ចាញ់៥ប្រកួតចុងក្រោយ ហើយអ្នកគាំទ្រក៏មិនសូវពេញចិត្តការរៀបចំទម្រង់លេងរបស់លោកទៀត។ ស្របពេលដែលលោក Pep Guardiola មិនបន្តកិច្ចសន្យា និងគ្រោងចាកចេញពីក្រុម Bayern Munich Rio Ferdinand បានចេញមកនិយាយថា Man Utd គួរតែយក Pep មកជំនួស។
អតីតកីឡាករវ័យ៣៧ឆ្នាំបានថ្លែងឲ្យដឹងទៀតថា៖"វាមិនមានបញ្ហាអ្វីនោះទេទោះអ្នកនៅក្រុមណាក៏ដោយ។ អ្នកចាត់ការក្រុមល្អក្នុងលោកពេលបច្ចុប្បន្នគឺលោក Guardiola ហ្នឹងហើយ។ ក្រុមធំៗនឹងចាប់អារម្មណ៍ចង់បាន ពេលដែល Pep នៅទំនេរ ហើយខ្ញុំគិតថាបិសាចក្រហមក៏មិនខុសគ្នាដែរ។ ខ្ញុំគិតថាកន្លែងដែលលោកអាចទៅដឹកនាំបានមានតែនៅអង់គ្លេសទេ ចំពោះនៅអ៊ីតាលីគឺមិនអាច"។
នាពេលថ្មី តាមប្រភពពី BBC បានបង្ហាញថា Pep Guardiola អ្នកចាត់ការក្រុម Bayern Munich ដែលគ្រោងចាកចេញពីក្រុមជើងឯកអាល្លឺម៉ង់ក្រោយចប់រដូវកាលនេះ ចង់ដឹកនាំក្រុមបិសាចក្រហម Manchester United។
ចុចអាន៖Pep Guardiola ចង់ដឹកនាំ Man Utd!
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror