• 2015-12-01 13:59:50
  • បាល់ទាត់

បរទេស​មួយ​ក្រុម​តូច​ លើក​បដា​ ស្រែក​ថា​ Cambodia ៗ​ ពេល​បឹងកេត​ឈ្នះ Yangon

  • 2015-12-01 13:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​បរទេស​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រហែល​ជា​១០​នាក់​ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​បាន​លើក​បដា​មួយ​ដែល​​ធ្វើ​ពី​សាច់​បាវ​​ចាស់​​មួយ​ដោយ​សរសេរ​អក្សរ​ថា «Cambodia»​ និង​បាន​នាំ​គ្នា​ស្រែក​​ថា​ Cambodia ៗៗ នៅ​ពេល​ក្រុម​បឹងកេត​អង្គរ​ប្រកួត​ជា​មួយ​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​ Yangon United កាល​ពី​យប់​ម្សិល​មិញ​នៅ​ពហុកីឡដ្ឋាន​ជាតិ​នៃ​ពាន​ Toyota Mekong Club Championship 2015។

 

 

បន្ទាប់​ពី​លើក​បដា​ស្រែក​ហ៊ោ​​នៅ​កន្លែង​អង្គុយ​រហូត​ចប់​ការ​ប្រកួត​ ពួក​គេ​បាន​នាំ​គ្នា​ឈរ​លើក​បដា​​នៅ​ពេល​ក្រុម​កីឡាករ​បឹងកេត​នាំ​គ្នា​ដើរ​ចូល​រថយន្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួក​គេ​ថែម​ទាំង​នាំ​គ្នា​លើក​បដា​ដោយ​ដើរ​ឆ្ពោះ​ទៅ​ខាង​ក្រៅ​ពហុកីឡដ្ឋាន​ជាតិ​ទាំង​យប់​ថែម​ទៀត។

 

ទោះ​យ៉ាង​ណា ពួក​គេ​មិន​បាន​ស្រែក​ចំឈ្មោះ​ក្លិប​បឹងកេត​អង្គរ​ដែល​​បាន​ប្រកួត​នោះ​ទេ​ គឺ​នាំ​គ្នា​ស្រែក​តែ​ពាក្យ​ថា Cambodia៕

អត្ថបទ៖ ជាន ចាន់រ៉ា​​​
មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី