- 2015-11-30 16:56:59
- បាល់ទាត់
Nuno ដើរចេញពីតួនាទីអ្នកចាត់ការក្រុម Valencia
- 2015-11-30 16:56:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nuno ដើរចេញពីតួនាទីអ្នកចាត់ការក្រុម Valencia
ចន្លោះមិនឃើញ
លោក Nuno Espirito Santo បានសម្រេចចិត្តដើរចេញពីតំណែងជាអ្នកចាត់ការក្រុម Valencia ហើយ ក្រោយដឹកនាំក្រុមចាញ់ Sevilla ០-១ យប់មិញ។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ ជួបនូវបរាជ័យដ៏ជូរចត់ ខណៈកូនក្រុមមិនបានស៊ុតសំដៅគូប្រជែង Sevilla សូម្បីតែមួយជើង ស្របពេលដែលក្រុមទាំងមូលត្រូវលេងដោយមានគ្នាតែ៩នាក់លើទីលាន ក្រោយខ្សែការពារ Joao Cancelo និងខ្សែបម្រើ Javi Fuego ត្រូវពិន័យកាតក្រហម។
ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានបានឲ្យដឹងថាការចាញ់ Sevilla មិនមែនជាមូលហេតុ ដែលលោក Nuno លាឈប់នោះទេ។ អ្នកចាត់ការវ័យ៤១ឆ្នាំ ដឹកនាំ Valencia ស្ថិតនៅចំណាត់ថ្នាក់ លេខ៩ នៅរដូវកាលនេះ បន្ទាប់ពីរដូវកាលមុន លោកបានជួយក្លិបឲ្យទៅលេងនៅ UEFA Champions League ក្រោយបញ្ចប់ក្នុងចំណាត់លេខ៤។
Valencia នឹងទៅលេងនៅវគ្គ១៦ក្រុមចុងក្រោយ Champions League បើសិនជាអាចឈ្នះការប្រកួតចុងក្រោយវគ្គជម្រុះតាមពូល។ ចំណែកការប្រកួតនៅ La Liga ក្រុមជើងឯក៦សម័យកាល នឹងត្រូវប៉ះក្រុមកំពូលតារាង Barcelona នាប្រកួតបន្ទាប់៕
ចុចអាន៖ គ្រាប់បាល់ល្អបំផុតទាំង១០នៃឈុត Academy និងឈុតធំរបស់ Valencia រដូវកាលមុន
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ sport-english