- 2015-11-23 20:45:48
- បាល់ទាត់
Yaya Toure៖ Man City អាចក្លាយជាក្លិបធំបំផុតលើលោក
- 2015-11-23 20:45:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yaya Toure៖ Man City អាចក្លាយជាក្លិបធំបំផុតលើលោក
ចន្លោះមិនឃើញ
Yaya Toure ខ្សែបម្រើក្រុម Manchester City បាននិយាយថា ខ្លួនមានបេសកកម្មផ្ទាល់ខ្លួនមួយគឺ ធ្វើយ៉ាងណាជួយឲ្យក្លិបមេឃខៀវ ក្លាយជាក្លិបបាល់ទាត់ធំបំផុតលើលោក។
កីឡាករជម្រើសជាតិកូឌីវ័រ Toure បានពាក់ព័ន្ធនឹងការផ្ទេរចេញពី Man City ជាច្រើនដង ប៉ុន្មានរដូវកាលចុងក្រោយនេះ ប៉ុន្តែរូបគេត្រូវបានទទួលការលើកទឹកចិត្តវិញ តែលុយមិនមែនជាហេតុផលធំទេ ដែលកីឡាកររូបនេះ សម្រេចនៅកីឡដ្ឋាន Etihad។
ក្នុងបទសម្ភាសន៍ជាមួយ Sunday Times កីឡាករវ័យ៣២ឆ្នាំ បាននិយាយថា៖ "ពេលខ្ញុំបានជជែកជាមួយលោក Khaldoon Al Mubarak (ម្ចាស់ក្លិប Man City) គាត់បាននិយាយថា «អ្នកគឺជាកីឡាករដ៏សំខាន់សម្រាប់ខ្ញុំ ជាដំបូងអ្នកត្រូវបង្ហាញពិភពលោកឲ្យឃើញថា យើងចង់សាងសង់អ្វីៗ»។ ព្រោះតែរឿងនេះ ខ្ញុំយល់ឃើញថា ខ្ញុំមានគោលបំណងខុសពីគេនៅទីនេះ។ គ្រប់គ្នាអាចគិតថា ខ្ញុំនៅទីនេះ ព្រោះតែលុយ និងភាពរីករាយ។ មិនមែនទេ! លោក Mansoor បានផ្ដល់បេសកកម្មមួយដល់ខ្ញុំ"។
Toure ដែលធ្វើជាប្រធានក្រុមមេឃខៀវ កាលចាញ់ Liverpool ៤-១ នាយប់ថ្ងៃសៅរ៍ ធ្លាប់ជួយឲ្យ Man City ឈ្នះ Premier League ២ដង, FA Cup ១ដង និង League Cup ១ដង តាំងពីរូបគេចាកចេញពី Barcelona កាល៥ឆ្នាំមុន៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail