• 2015-11-17 23:15:40
  • បាល់ទាត់

Negredo វះកាត់​បន្ទាន់​ដោយសារ​រលាក​ខ្នែង​ពោះវៀន

  • 2015-11-17 23:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែប្រយុទ្ធ Manchester City កីឡាករ Alvaro Negredo នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រៅ​ទីលាន​បាល់ទាត់ ក្រោយទទួល​ការ​វះកាត់​សង្គ្រោះ​បន្ទាន់​មួយ។​

 

 

កីឡាករ​ដែល​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប​អេស្ប៉ាញ Valencia ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថាមាន​​ជំងឺរលាក​ខ្នែង​ពោះវៀន​ធ្ងន់ធ្ងរ។ មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ប្រាប់​ពី​រយៈពេល​ដែល Negredo ត្រូវ​សម្រាក​ព្យាបាល​នោះ​ទេ តែ​បើ​តាម​ការ​ប៉ាន់​ស្មាន ​គាត់​អាច​នឹង​អវត្តមាន​ពី​វាលស្មៅ​យ៉ាង​តិច​ណាស់​ក៏​១​ខែ​ដែរ។

 

Alvaro Negredo បាន​ស្ថិត​នៅ​ក្រៅ​ទីលាន​តាំង​ពី Valencia ប្រកួត​ចាញ់ Athletic Bilbao ៣-១ កាល​ពី​ដើម​ខែតុលា​មក​ម្ល៉េះ ដែល​វា​ហាក់​ដូចជា​រដូវកាល​ខកចិត្ត​មួយ​សម្រាប់​រូបគេ។

 

កន្លង​មក​កីឡាករវ័យ​៣០​ឆ្នាំ​ ធ្លាប់​រិះគន់​គ្រូ​បង្វឹក​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ ពី​រឿង​ដែល​មិន​បាន​ដាក់ឲ្យ​ខ្លួន​លេង​ញឹក​ញា​ប់ តែលោក Nuno Espirito Santo បាន​ចេញ​មក​បក​ស្រាយ​ថា អវត្តមាន​របស់ Negredo ក្នុង​ជម្រើស​ដំបូង​គឺ​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​៕

 

ចុចអាន៖ របួស​រ៉ាំរ៉ៃ​របស់ Welbeck ​​បាន​​វះ​កាត់​​ហើយ សង្ឃឹម​បាន​ចូល​លេង​វិញ​ចុង​ឆ្នាំ​នេះ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ goal

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី