- 2015-11-17 20:58:01
- បាល់ទាត់
គ្រូបាល់ទាត់ក្លិបអាជីពមួយនៅជប៉ុនផ្ទេរបទពិសោធន៍ដល់គ្រូកម្រិតខ្ពស់នៅកម្ពុជា
- 2015-11-17 20:58:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបាល់ទាត់ក្លិបអាជីពមួយនៅជប៉ុនផ្ទេរបទពិសោធន៍ដល់គ្រូកម្រិតខ្ពស់នៅកម្ពុជា
ចន្លោះមិនឃើញ
គ្រូកម្រិតខ្ពស់របស់កម្ពុជាជាច្រើននាក់បានទទួលការផ្ទេរបទពិសោធន៍ពីគ្រូបង្គោល និងក្រុមការងាររបស់ក្លិបបាល់ទាត់អាជីពប្រទេសជប៉ុន Omiya Ardija កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះនៅតារាងបាល់ទាត់3G។
ការចូលរួមនេះក៏មានវត្តមានគ្រូសំខាន់ក្នុងប្រទេសកម្ពុជាមួយចំនួនដូចជាលោក សំ វាន់ដេត គ្រូបង្គោលក្លិបស្វាយរៀង លោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើល លោក Ohara អតីតគ្រូជម្រើសជាតកម្ពុជា លោក ប៊ួយ ដារី គ្រូបង្គោល U-18 ឆ្នាំភ្នំពេញក្រោន និងគ្រូដែលកំពុងធ្វើការក្នុងក្លិបបាល់ទាត់ផ្សេងក្នុងប្រទេសកម្ពុជា។ ស្របពេលលោក Takeyuki Okamoto ជាគ្រូបង្គោលក្លិប Omiya បានឲ្យដឹងថា លោកនឹងត្រឡប់មកធ្វើនៅកម្ពុជាម្ដងទៀតនាពេលក្រោយប្រសិនបើមានឱកាស។
ក្រុមការងាររបស់ក្លិបបាល់ទាត់ Omiya Ardija នឹងទៅបង្ហាត់បច្ចេកទេសដល់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៥ ឆ្នាំបន្តទៀតនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្អែកនេះនៅមជ្ឈមណ្ឌលជាតិបាទីខេត្តតាកែវ៕
ចង់ដឹងលោក Takeyuki OkamotoនិងToshiyuki Akirnoto ប្រាប់អ្វីខ្លះសូមមើលវីដេអូខាងក្រោម៖
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា