• 2015-11-10 16:45:21
  • បាល់ទាត់

Real Sociedad បណ្ដេញ David Moyes ចេញ​ពី​តំណែង​ហើយ​

  • 2015-11-10 16:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ទូទៅ​ក្រុម​បិសាចក្រហម Manchester United លោក David Moyes ត្រូវ​បាន​ Real Sociedad បញ្ឈប់​ពី​ការងារ​ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយ​ដឹកនាំ​ក្រុម​ធ្លាក់​ក្នុង​ស្ថានការណ៍​យ៉ាង​ត្រដាបត្រដួស​រដូវកាល​នេះ។

 

ការ​បណ្ដេញ​អ្នកចាត់ការ​ទូទៅ​វ័យ​៥២ឆ្នាំ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ខួប​គម្រប់​១​ឆ្នាំ នៃ​ការ​មក​ដឹកនាំ​ក្លិប​ដែល​​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ។

 

 

លោក Moyes ដែល​ជួយឲ្យ Real Sociedad បញ្ចប់​ចំណាត់​ថ្នាក់​លេខ១២ នៅ​រដូវកាល​ចាស់ បាន​ដឹកនាំ​ក្រុម​ស្ថិត​នៅ​ក្បែរ​តំបន់​គេ​កាត់​ចោល ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​បាត​តារាង តែ​លើស​ចំនួន​គ្រាប់ នៅ​រដូវកាល​នេះ។

 

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ Real Sociedad បាន​បញ្ជាក់​ថា​តំណាង​គ្នា​នោះជំនួយ​ការ​គ្រូ​បង្វឹក Billy McKinlay ក៏​ត្រូវ​បាន​បញ្ចប់​ពី​តួនាទី​ផងដែរ ខណៈលោក Eusebio Sacristan អតីត​ជំនួយការ​​នៅ​ Barcelona ត្រូវ​មក​ដឹកនាំ​ក្លិប​រហូត​ដល់​ខែមិថុនា​ឆ្នាំ ២០១៧។

 

Moyes បាន​ចំណាយ​ពេល ១១ឆ្នាំ​នៅ Everton មុន​ពេល​ទៅ​ដឹកនាំ​នៅ Old Trafford បាន​មួយ​រយៈ ហើយ​ចុងក្រោយ​ទៅ​ដឹកនាំ​នៅ Sociedad ដែល​ធ្វើ​ឲ្យ​​លោក​​ក្លាយ​ជា​អ្នកចាត់ការ​ទូទៅ​មក​ពី​ចក្រភពអង់គ្លេស​ទី៤ ក្នុងប្រវត្តិសាស្ត្រ​របស់​ក្លិប៕

 

ចុចអាន៖ Moyes ​ថា​ Sir Alex ​ជា​អ្នក​ឱ្យ​មក​ដឹក​នាំ​ Real Sociedad

 

ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ bbc

មតិយោបល់